បញ្ចប់ការជួញដូរក្នុងថ្ងៃទី ២៣ មីនា ២០២២ ប្រេង មាស និងលោហធាតុឧស្សាហកម្មមួយចំនួនទៀត នាំគ្នាឡើងថ្លៃ។
ប្រេងឡើងថ្លៃ ៥%
តម្លៃប្រេងបានកើន ៥% ឡើងដល់ ១២១ ដុល្លារ/ធុងបារ៉ែល ដោយសារសកម្មភាពនាំចេញប្រេងឆៅតាមរយៈបំពង់បង្ហូរប្រេង Caspian Pipeline Consortium (CPC) របស់ រុស្ស៊ី និងតំបន់ Kazakh ត្រូវបានរំខាន ធ្វើឱ្យមានការបារម្ភអំពីប្រភពផ្គត់ផ្គង់នៅទូទាំងសកលលោក។
បញ្ចប់ការជួញដូរថ្ងៃទី ២៣ មីនា ប្រេងឆៅ Brent ឡើងថ្លៃ ៦.១២ ដុល្លារ ប្រហែល ៥.៣% ឡើងដល់ ១២១.៦ ដុល្លារ/ធុង ខណៈដែលតម្លៃប្រេងឆៅ WTI កើន ៥.៦៦ ដុល្លារ ប្រហែល ៥.២% ឡើងដល់ ១១៤.៩៣ ដុល្លារ/ធុង។
តម្លៃមាសក៏កើនឡើង
មាសប្រគល់ភ្លាមនៅលើផ្សារហ៊ុន LBMA កើន ០.៨% ឡើងដល់ ១,៩៣៧.៥២ ដុល្លារ/អោន (១ អោន-ounce ស្មើនឹង ៨.៣ ជី) និងមាសកំណត់ពេលក្នុងខែមេសា ២០២២ លើផ្សារហ៊ុន New York កើន ០.៨% ឡើងដល់ ១,៩៣៧.៣ ដុល្លារ/អោន។
ការប្រាក់លើមូលបត្របំណុលនៃរតនាគារជាតិអាម៉េរិក ប្រភេទ ១០ ឆ្នាំ បានកើនដល់កម្រិតខ្ពស់បំផុតក្នុងអំឡុងជិត ៣ ឆ្នាំមកនេះ ប៉ុន្តែ បានថយចុះ ២.៣៥៧% ធ្វើឱ្យការចំណាយលើឱកាសកាន់កាប់មាសដុំកើនឡើង។ ទន្ទឹមនឹងនេះ ប្រាក់ដុល្លារអាម៉េរិក ឡើងថ្លៃ ក៏បានធ្វើឱ្យមាសឡើងថ្លៃ នៅពេលទិញ និងទូទាត់ដោយរូបិយវត្ថុដទៃ។
ក្រៅពីប្រេង និងមាស ក្នុងការជួញដូរកាលពីថ្ងៃទី ២៣ មីនា លោហធាតុផ្សេងទៀតក៏ឡើងថ្លៃ ក្នុងនោះ តម្លៃនីកែល (nickel) នៅផ្សារហ៊ុន London កើន ១៥% (៣២,៣៨០ ដុល្លារ/តោន), ស័ង្កសី ឡើងថ្លៃ ៥.៨% (៤,១១២.៥ ដុល្លារ/តោន), អាលុយមីញ៉ូម ឡើងថ្លៃ ៤.៤% (៣,៦៦០ ដុល្លារ/តោន)។