ប្រទេសចិន កំពុងស្ថាបនាផ្លូវដែកល្បឿនលឿនឆ្លងសមុទ្រដំបូង ប្រវែង ២៧៧ គីឡូម៉ែត្រ ភ្ជាប់ទីក្រុង Fuzhou ជាមួយនឹង Xiamen ដែលស្ថិតនៅទល់មុខនឹង កោះតៃវ៉ាន់។
ផ្លូវដែកភ្លោះប្រវែង ៥០០ ម៉ែត្រ ត្រូវបានដំឡើងដោយជោគជ័យនៅលើផ្ទៃបេតុងនៅឯស្ថានីយផ្លូវដែក Putian ក្នុងខេត្ត Fujian នាភាគអាគ្នេយ៍ប្រទេសចិន កាលពីថ្ងៃទី ១៧ មីនា ជាការចាប់ផ្ដើមនៃការស្ថាបនាផ្លូវដែកល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ ចិន។
ផ្លូវដែកប្រវែង ២៧៧ គីឡូម៉ែត្រនេះ តភ្ជាប់ទីក្រុងរដ្ឋបាល Fuzhou ជាមួយនឹងទីក្រុង Xiamen។ ជាមួយល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង ផ្លូវដែកនេះត្រូវបានគេរំពឹងថា នឹងកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាងទីក្រុងទាំងពីរចុះមកនៅត្រឹម ១ ម៉ោង។
ហេដ្ឋារចនាសម្ព័ន្ធនេះ គ្រោងនឹងត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០២៣។