មហាជនប្រាកដជាបានស្គាល់កញ្ញាធីញាធវ៉ាន់នីវ៉ា រួចមកហើយនៅក្នុងខ្សែភាពយន្តរឿង «មន្ដស្នេហ៍លេខា» តាមរយៈការចាក់ផ្សាយរបស់ស្ថានីយទូរទស្សន៍ PNN ។ ខណៈរឿងនេះត្រូវបានយកមកដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដ។ តារាសម្ដែងសិចស៊ីម្នាក់នេះបញ្ជាក់ថា នាងកំពុងមានក្ដីរំពឹងបន្ថែមទៀត គ្រាដែលរឿងនេះត្រូវបានដាក់បញ្ចូលឈុតស្នេហារោលរាលកាន់តែច្រើន។
បើទោះជាកញ្ញាធី វ៉ាន់នីវ៉ា ជាតារាសិល្បៈមានបទពិសោធតិចតួចក្នុងការសម្ដែងក៏ពិតមែន ប៉ុន្ដែទេពកោសល្យរបស់នាងបានធ្វើឱ្យអ្នកដឹកនាំរឿងទទួលយកនាងទៅសម្ដែងពីមួយរឿងទៅមួយរឿង រហូតមានការលើកឡើងថា នាងកំពុងតែឈោងទៅចាប់តំណែងជាតារាសិចស៊ីក្នុងពិភពសិល្បៈហើយ។
ថ្លែងក្នុងពិធីសម្ពោធការចាក់បញ្ចាំងរឿង «មន្ដស្នេហ៍លេខា» កញ្ញាធី វ៉ាន់នីវ៉ា បង្ហើបប្រាប់ថា កាលពីរឿងនេះចាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍ PNN មានឈុតសិចស៊ីតិចតួចប៉ុណ្ណោះដែលអ្នកដឹកនាំរឿងតម្រូវឱ្យនាងសម្ដែង ប៉ុន្ដែនៅពេលដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដត្រូវបានអ្នកដឹកនាំរឿងដាក់បញ្ចូលនូវឈុតឆាកសិចស៊ីរោលរាលកាន់តែច្រើនបន្ថែមទៀត ដូច្នេះហើយទើបគេហាមមិនឱ្យក្មេងក្រោមអាយុ18ឆ្នាំចូលទស្សនា។
តារាសម្ដែងជាតួអង្គឈ្មោះដាវី បញ្ជាក់ថា ក្នុងរឿង«មន្ដស្នេហ៍លេខា» នាងបានលះបង់ច្រើន ដោយសារតែនាងជាតួអង្គចូលចិត្ដលេងល្បែងស្នេហា ដូច្នេះហើយនាងត្រូវសម្ដែងឈុតស្នេហា និងឈុតសិចស៊ីរោលរាលលើគ្រែច្រើន។ ទោះយ៉ាងណានាងក៏មានក្ដីរំពឹងថា រឿងនេះនឹងអាចដឹកនាំកេរ្ដិ៍ឈ្មោះនាងឱ្យកាន់តែល្បីសុះសាយលើវិថីសិល្បៈបន្ថែមទៀត។
សូមទស្សនាវីដេអូខាងក្រោម៖