តំបន់កសិឧស្សាហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងមានអ្នកវិនិយោគចូលមកបណ្ដាក់ទុនរកស៊ីលើគ្រប់វិស័យ នេះបើតាមការអះអាងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
នៅក្នុងពេលចុះពិនិត្យការអភិវឌ្ឍ ក្នុងតំបន់កសិឧស្សាហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរ ចំពោះអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានធ្វើការអភិវឌ្ឍលើវិស័យកសិឧស្សាមហកម្ម ហើយបាន និងកំពុងជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
ឯកឧត្តមអភិបាលខេត្ត ព្រះសីហនុ សង្ឃឹម និងជឿជាក់ថា អនាគត ភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ នៃ ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់ដែលមានសក្តានុពលសម្រាប់ការវិនិយោគលើគ្រប់វិស័យ៕