កាលពីដើមសប្ដាហ៍កន្លង តម្លៃប្រេង Brent ក្នុង ១ ធុង ឡើងជិតដល់ ១៤០ ដុល្លារអាម៉េរិក ប៉ុន្តែ បច្ចុប្បន្ននៅសល់ ៩៩ ដុល្លារ។
បន្ទាប់ពី រុស្ស៊ី បានប្រកាសបើកយុទ្ធនាការយោធានៅ អ៊ុយក្រែន តម្លៃប្រេងឆៅនៅទូទាំងសកលលោក បានកើនឡើងយ៉ាងឆាប់រហ័ស។ គ្រាន់តែ ១ សប្ដាហ៍សោះ តម្លៃប្រេង Brent ឡើងដល់ ១៣៩ ដុល្លារ/ធុង ខ្ពស់បំផុតរាប់ចាប់ពីឆ្នាំ ២០០។ ក្រុមអ្នកជំនាញបានព្រមានថា តម្លៃអាចឡើងដល់ ១៨៥ ដុល្លារ រួចហើយ ២០០ ដុល្លារ នៅពេលពិភពលោកបែរខ្នងដាក់ប្រេងរបស់ រុស្ស៊ី។
ក៏ប៉ុន្តែ ក្រោយមក ស្ថានការណ៍បានប្រែប្រួលយ៉ាងលឿន។ តម្លៃប្រេង Brent បច្ចុប្បន្ន ថយចុះជិត ៣០% ធៀបនឹងតម្លៃខ្ពស់បំផុត។ ក្នុងថ្ងៃទី ១៥ មីនា តម្លៃប្រេងធ្លាក់ចុះក្រោម ១០០ ដុល្លារ/ធុង ជាលើកដំបូងក្នុងខែនេះ។ ១ ថ្ងៃមុននោះ តម្លៃប្រេង Brent បានធ្លាក់ថ្លៃ ៦.៥%។
ការធ្លាក់ថ្លៃនេះ ត្រូវបានបកស្រាយថា ដោយសារក្ដីសង្ឃឹមទៅលើ ប្រទេសអារ៉ាប៊ីសាអូឌីត និង អេមីរ៉ាតអារ៉ាមរួម ដែលសន្យាថា នឹងបង្កើនការផលិតប្រេង។ ទន្ទឹមនឹងនោះ តម្រូវការប្រេងថយចុះនៅ ប្រទេសចិន ដោយសារបម្រាមគោចរ ព្រោះតែ កូវីដ-១៩ ក៏ជារឿងដែលជួយឱ្យតម្លៃប្រេងធ្លាក់ថ្លៃ។
ទោះយ៉ាងនេះក្ដី ក្រុមអ្នកវិភាគព្រមានថា ពិភពលោកនៅតែមិនទាន់រួចផុតពីហានិភ័យ។ ប្រេងនៅតែត្រូវបានជួញដូរក្នុងតម្លៃខ្ពស់ជាងឆ្ងាយ ធៀបនឹងការចំណាយលើការផលិត។