សេចក្តី​ប្រកាស​ព័ត៌មាន៖ ការអបអរ​សាទរ​ចំពោះ​សមិទ្ធ​ផល ​គម្រោង​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​​សម្រាប់​​ស្ត្រី​ ​និង​ស្ត្រី​ជា​សហ​គ្រិន​ របស់​ ក្រសួង​កិច្ច​ការ​នារី​ ធនាគារ​​ជាតិ​​នៃ​កម្ពុជា​ និង​ ក្រុមហ៊ុន​ Visa​

ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ – ក្រសួង​កិច្ចការនារី ធនាគារជាតិ​នៃ​កម្ពុជា និង ក្រុមហ៊ុន Visa បានបញ្ចប់​គម្រោង​ស្តីពី “ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​ជា​សហគ្រិន” រយៈពេល​មួយឆ្នាំ​របស់ខ្លួន ដោយបាន​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋ​កច្ច​ដល់​ស្ត្រី សហគ្រិន​ស្ត្រី និង​និស្សិត ជិត ១0,០០០នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា[1]

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី” នៅសណ្ឋាគារ G&Z Angkor Boutique ក្នុងទីក្រុងសៀមរាប នាថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ ២០២០

គម្រោង​នេះ​បានចាប់ផ្តើម​ដោយ​ការរៀបចំ​ជា​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្ត​គោលដៅ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ ដល់​សិក្ខាកាម មកពី ក្រសួង​កិច្ចការនារី មន្ទី​ពាក់ព័ន្ធ និង មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុសំខាន់។ តាមរយៈ​វេទិកា​ពិភាក្សា ចំនួន៤ គម្រោង​នេះ​បាន​ចែកចាយ​នូវ​ចំណេះដឹង និង​មធ្យោបាយ​ហិរញ្ញវត្ថុ ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ និង​ជំរុញ​សហគ្រិនភាព និង​បន្ត​ការរីកចម្រើន។

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី” នៅសណ្ឋាគារ លី ជឺ ក្នុងទីរួមខេត្តក្រចេះ ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម ថេ ឈុន​ហាក់ អគ្គនាយក​សមភាព​យេនឌ័រ និង​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា៖ «ស្ត្រី​កម្ពុជា គឺជា​កំណប់ទ្រព្យ​នៃ​ធនធានមនុស្ស​ដែលមាន​ទេពកោសល្យ ជំនាញ និង គំនិត​ច្នៃប្រឌិត​ខ្ពស់។ យើង​សង្ឃឹមថា តាមរយៈ​គម្រោង​នេះ ពួកគាត់​អាច​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួលបាន ដើម្បី​អភិវឌ្ឍ​ខ្លួន​ចាក​ចេញពី​ជីវភាព​ក្នុង​កម្រិត​មីក្រូសេដ្ឋកិច្ច និង​ក្រៅផ្លូវការ។ យើង​ក៏​សង្ឃឹម​ផងដែរ​ថា ពួកគាត់​អាច​ចែករំលែក​នូវ​ចំណេះដឹង និង​ភាពជោគជ័យថ្មីៗរបស់​ពួកគាត់​ទៅដល់​ស្ត្រី​ផ្សេងទៀត តាមរយៈ​ការផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល”

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី” នៅសណ្ឋាគារ Four Rivers ក្នុងទីរួមខេត្ត ស្ទឹងត្រែង នាថ្ងៃទី១៤ – ១៥ ខែសីហា ឆ្នាំ ២០២០

បរិ​យាប​ន្ន​ហិរញ្ញវត្ថុ នៅតែ​ជា​ប្រភព​នៃ​វិសមភាព​សង្គម និង​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ស្ត្រី​កម្ពុជា។ ការណ៍​នេះ​មិនមែន​ត្រឹមតែ​លទ្ធផល​នៃ​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​មិន​ស្មើគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួលបាន​ឥណទាន​និង​ការ​កៀរគរ​ប្រាក់​បញ្ញើ ក៏បាន​បង្ហាញ​ពី​គម្លាត​យេនឌ័រ​យ៉ាង​ធំ​ផងដែរ។ នេះ​មានន័យថា ស្ត្រី​ដាក់​ប្រាក់​សន្សំ​តិចជាង ហើយ​មានលទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​ដែលមាន​ទំហំ​តិចជាង បើ​ប្រៀបធៀប​ទៅនឹង​អតិថិជន​ជា​បុរស។

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី” នៅសណ្ឋាគារ Four Rivers ក្នុងទីរួមខេត្ត ស្ទឹងត្រែង នាថ្ងៃទី១៤ – ១៥ ខែសីហា ឆ្នាំ ២០២០

លើសពីនេះ លទ្ធភាព​របស់​ស្ត្រី​ក្នុងការ​ទទួលបាន​នូវ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល នៅតែ​បន្ត​ជា​បញ្ហា​ប្រឈម។ បញ្ហា​ទាំងនេះ កើតឡើង​ជាពិសេស​ចំពោះ​ស្ត្រី​ដែល​រស់​នៅតាម​តំបន់​ដាច់ស្រយាល ពោលគឺ​ស្ត្រី​នៅតាម​ជនបទ​ភាគច្រើន​ខ្វះ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ខ្វះ​ឯករាជ្យភាព​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ហិរញ្ញវត្ថុ​គ្រួសារ។ បញ្ហា​នេះ​មិន​ត្រឹមតែ​អាច​រារាំង​ការឈានទៅរក​សុខុមាលភាព​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​រារាំង​ដល់​ភាពជា​សហគ្រិន និង​ការអភិវឌ្ឍ​អាជីវកម្ម​ផងដែរ។

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី” នៅសណ្ឋាគារ លី ជឺ ក្នុងទីរួមខេត្តក្រចេះ ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ ២០២០

ឯកឧត្តម រដ្ឋ សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា៖ “ធនាគារជាតិ​នៃ​កម្ពុជា បានកំណត់​យក​ការអប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ថា​ជា​សសរស្តម្ភ​សំខាន់​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​ឌីជីថល និង​ជំរុញ​លទ្ធភាព​ស្មើគ្នា​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ និង​ភាពជា​សហគ្រិន។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Visa ក្នុងការ​លើ​កក​កម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ នៅ​កម្ពុជា» ។

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី” នៅ មន្ទីអប់រំ យុវជន និងកីឡា ក្នុងទីរួមខេត្តព្រះវិហារ នាថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ ២០២០

វគ្គ​បណ្ដុះបណ្ដាល និង​វេទិកា​ពិភាក្សា​ទាំងអស់ សុទ្ធតែ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​អ្នកជំនាញ​មកពី​ធនាគារជាតិ​នៃ​កម្ពុជា និង ក្រសួង​កិច្ចការនារី និង​ដៃគូ​ពាក់ព័ន្ធផ្សេងៗទៀត​មកពី​វិស័យ​ឯកជន ព្រមទាំង​មាន​កិច្ចសន្ទនា ជាមួយ​សហគ្រិន​ស្ត្រី​ជោគជ័យ​ជាច្រើនរូប​ផងដែរ។ វគ្គ​បណ្តុះបណ្តាល និង​វេទិកា​ពិភាក្សា​ទាំងនេះ មាន​គោលដៅ​ផ្តល់នូវ​ចំណេះដឹង​ស្នូល​ដែល​ចាំបាច់​ស្របតាម​ការផ្លាស់ប្តូរ​នៃ​បរិបទ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន ការលើកកម្ពស់​សារៈសំខាន់​នៃ​សុខុមាលភាព​ហិរញ្ញវត្ថុ​គ្រួសារ និង​ការបណ្តុះ​ស្មារតី​សហគ្រិនភាព និង​ច្នៃប្រឌិត។

សិក្ខាកាមមានការសាទរក្នុងការទទួលបានចំណេះដឹង នឹងមានគោលជំហរយ៉ាងរឹងមាំក្នុងការចែករំលែកចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាល ទៅកាន់ស្ត្រីគោលដៅរបស់ពួកគេនៅក្នុងសហគមន៍ ក៏ដូចជាមិត្តភ័ក្តិ សាច់ញាតិ និងអ្នកជិតខាង តាមរយៈការចែករំលែកឯកសារ ការពន្យល់ដោយផ្ទាល់ ឬតាមរយៈបណ្តាញប្រព័ន្ធអ៊ីនធឺណិត។

អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា៖«ក្រុមហ៊ុន Visa ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់​ដែល​បាន​សហការ​ជាមួយ ធនាគារជាតិ​នៃ​កម្ពុជា និង ក្រសួង​កិច្ចការនារី ក្នុងការ​អនុវត្ត​គម្រោង​ដែល​គាំទ្រ​ដល់​ការរីកចម្រើន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី​នៅ​កម្ពុជា។ ក្រុមហ៊ុន Visa ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​ពិតជា​មាន​ក្តី​រីករាយ​ក្នុងការ​ចូលរួម​លើកកម្ពស់​សមធម៌​សង្គម​នៅ​កម្ពុជា។ យើង​សង្ឃឹមថា សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៃ​គម្រោង​នេះ អាច​ប្រើប្រាស់​ជំនាញ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​កែប្រែ​ជីវី​តរបស់​ពួកគាត់ ក្រុមគ្រួសារ និង​សហគមន៍​ទាំងមូល​ឲ្យ​កាន់តែ​ប្រសើរឡើង»

គម្រោង “ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី និង​ស្ត្រី​ជា​សហគ្រិន” បាន​ធ្វើឡើង​ស្របតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ច្រក​កម្ពុជា ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ក៏ដូចជា​ការបង្កើន​ភា​ព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី។ គម្រោង​នេះ​ក៏​ជំរុញ​ការត្រៀមខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល និង​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​ការស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច ភាព​ធន់ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព បន្ទាប់ពី​ជំងឺ​រាតត្បាត​បានបញ្ចប់។

*********

ទំនាក់ទំនង ៖

ក្រសួង​កិច្ចការនា                                                       ​      ធនាគារជាតិ​នៃ​កម្ពុជា
ទូរស័ព្ទ ៖ 011 837 383                                                    ទូរស័ព្ទ ៖  017 559 558
អ៊ី​ម៉ែ​ល៖ [email protected]                             ​       អ៊ី​ម៉ែ​ល៖ [email protected]

បណ្តាញសារព័ត៌មាន​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា៖

www.nbc.gov.kh , https://www.facebook.com/nationalbankofcambodiaofficial , www.twitter.com/nbccambodia , www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia , www.youtube.com/UC3GoCm_QGSSLjXZXvbcATfA

កញ្ញា ត្រាង ង្វៀន (Trang Nguyen)                             កញ្ញា គ្រី សុ​វណ្ណា​រី
Head of Corporate Communications                         ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd
Visa Vietnam, Cambodia and Laos                           តំណាង​ក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +84 902 831 891                                        ទូរស័ព្ទ ៖ +855 11733368
អ៊ី​ម៉ែ​ល៖ [email protected]                               អ៊ី​ម៉ែ​ល៖ [email protected]

 អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

[1] Includes a combination of offline and online program participants/viewers

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា