បន្ទាប់ពី G-Devith ត្រូវគណនី Facebook មានឈ្មោះ RiKo DelLa Gz II ធ្វើការវាយប្រហារដោយសារជាអក្សរយ៉ាងវែងអន្លាយ បានធ្វើឲ្យតារាចម្រៀងហង្សមាសរូបនេះ ខឹងខ្ញាល់ ទ្រាំលែងបាន រហូតគាស់កកាយរឿងចាស់ៗមកនិយាយ ។ ដោយឡែកកាលពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ 2017 តារាចម្រៀងប្រុសរូបនេះបានតបតទៅកាន់ក្រុមអ្នកបង្កាច់បង្ខួចឈ្មោះលោកទាំងកំហឹងយ៉ាងខ្លាំង។
ករណីលោក សីហា ហា តារាចម្រៀងផលិតកម្ម M ដែលត្រូវរងនូវការដុតកម្តៅឱ្យក្ដៅគគុកដោយប្រវត្តិអតីតកាលជាមួយតារាចម្រៀងរ៉េបដែលមានល្បឿនលឿនរូបនេះដែរនោះ ថ្ងៃម្សិលមិញនេះ បន្ទាប់ពីការ Live វីដេអូចប់ G-Devith បានបង្ហោះសារអះអាងបកស្រាយបំភ្លឺពី សីហា ថា ៖ «លោក សីហា ហា បានប្រាប់ខ្ញុំថា គាត់មិនដែលស្គាល់ក្មេងម្នាក់ដែលនិយាយពីបញ្ហាររបស់ពួកខ្ញុំឡើយ អរគុណ បងសីហា ហា ដែលបានបកស្រាយប្រាប់ប្អូន ពួកយើងអភ័យទោសឱ្យគ្នាទៅវិញទៅមក និងប្រើជីវិតរស់នៅរៀងខ្លួន សូមជ្រាប ផ្តាំទៅប្អូនប្រុសម្នាក់នោះផងថា ប្អូនកំពុងបង្កបញ្ហាដល់គាត់ហើយ ទាំងដែលគាត់មិនដែលស្គាល់ប្អូនផង សូមប្អូនធ្វើការសុំទោសទៅកាន់គាត់ភ្លាម អរគុណ»៕