ប្រេង Brent ១ ធុង បានឡើងថ្លៃខ្ពស់ជាងមុនរាប់សិបដុល្លារ និងមានពេលខ្លះ វាត្រូវបានជួញដូរក្នុងរង្វង់ ១៣៩ ដុល្លារអាម៉េរិក/ធុងបារ៉ែល ខណៈមាសក៏ឡើងថ្លៃលើសពី ២,០០០ ដុល្លារ/អោន។
បន្ទាប់ពីបើកទ្វារជួញដូរបានប៉ុន្មានម៉ោងនៅថ្ងៃដើមសប្ដាហ៍នេះ មាសពិភពលោកប្រគល់ភ្លាម មានតម្លៃ ១,៩៩៣ ដុល្លារ/អោន កើន ២០ ដុល្លារ ធៀបនឹងមុនពេលបើកការជួញដូរ។ ក្រោយមក តម្លៃមាសក៏បន្តកើនឡើង រហូតដល់លើសពី ២,០០០ ដុល្លារ/អោន។
ចំណែកតម្លៃប្រេងឆៅក៏កើនឡើងខ្ពស់។ ប្រេង Brent ព្រឹកនេះមានពេលខ្លះកើន ១៨% ឡើងដល់ ១៣៩ ដុល្លារ/ធុងបារ៉ែល។ បច្ចុប្បន្ន អត្រាកើនឡើងនៃតម្លៃប្រេងនេះ ស្ថិតនៅត្រឹម ៩%។ មូលហេតុនៃការឡើងថ្លៃនេះគឺបណ្ដាលមកពី រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានថ្លែងថា រដ្ឋាភិបាលរបស់លោក បៃដិន និងសម្ព័ន្ធមិត្ត កំពុងពិភាក្សាអំពីការដាក់ទណ្ឌកម្មលើការនាំចូលប្រេងពី ប្រទេសរុស្ស៊ី នៅចំពោះមុខសម្ពាធពីមជ្ឈដ្ឋាននានាដែលស្នើឱ្យបង្កើនការដាក់ទណ្ឌកម្មលើប្រទេសដែលកំពុងឈ្លានពានលើ អ៊ុយក្រែន។