ដោយបំពាក់កញ្ចក់ប្រមូលកំដៅនៃពន្លឺព្រះអាទិត្យ រោងចក្រផលិតអគ្គិសនីពីថាមពលព្រះអាទិត្យនៅ Gansu អាចផលិតអគ្គិសនីបាន ៣៩០ លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ។
នេះគឺជារោងចក្រមួយក្នុងចំណោមរោងចក្រអគ្គិសនីថាមពលព្រះអាទិត្យដែលប្រើបច្ចេកវិទ្យា Molten Salt ធំបំផុតនៅ ប្រទេសចិន។ Cheng nan ដែលជាអ្នកយកព័ត៌មានរបស់ Xinhua បាននិយាយថា រាល់ថ្ងៃ ចាប់ពីពេលព្រះអាទិត្យរះ រហូតដល់លិច កញ្ចក់ ១២,០០០ ផ្ទាំង នឹងបែរទៅរកព្រះអាទិត្យ ដើម្បីប្រមូលផ្ដុំពន្លឺ ជះទៅកាន់ប៉ម Molten Salt ដែលមានកម្ពស់ ២៦០ ម៉ែត្រ សម្រាប់បំប្លែងទៅជាអគ្គិសនី។
រោងចក្រអគ្គិសនីថាមពលព្រះអាទិត្យប្រភេទ Molten Salt នេះ មានកម្លាំង ១០០ MW និងមានទីតាំងនៅក្នុងស្រុក Donhuang នៃខេត្ត Gansu ភាគពាយព្យនៃ ប្រទេសចិន។ វាដំណើរការដោយប្រើប្រាស់កញ្ចក់ចំនួន ១២,០០០ ផ្ទាំង ដើម្បីប្រមូលពន្លឺព្រះអាទិត្យ បាញ់ឆ្ពោះទៅកាន់ប្រព័ន្ធទទួលពន្លឺនៅលើប៉មថាមពល។
វាត្រូវបានរចនាឡើងដើម្បីអាចបង្កើតអគ្គិសនីបាន ៣៩០ លានគីឡូវ៉ាត់/ឆ្នាំ។ តាមរយៈយន្តការនេះ រោងចក្រចូលរួមកាត់បន្ថយឧស្ម័នពុលកាបូនឌីអុកស៊ីត បាន ៣៥០,០០០ តោន ក្នុង ១ ឆ្នាំ។
ពេលដំណើរការអស់ពីសមត្ថភាព រោងចក្រនេះអាចផលិតអគ្គិសនីបាន ១០០,០០០ គីឡូវ៉ាត់ ជារៀងរាល់ម៉ោង គ្រប់គ្រាន់សម្រាប់អំបូលភ្លើងចំនួន ១ លានអំពូល ក្នុង ១ ម៉ោង។