តេឡេស្កុបស្រាវជ្រាវព្រះអាទិត្យធំបំផុតក្នុងពិភពលោក ថតបានចំណុចខ្មៅដ៏មហិមាដែលបង្ហាញខ្លួននៅលើព្រះអាទិត្យកាលពីចុងខែកុម្ភៈ។
កែវយឹតព្រះអាទិត្យ Daniel K. Inouye នៅ Hawaii អាចប្រមូលទិន្នន័យវិទ្យាសាស្ត្រដ៏មានតម្លៃស្ដីពីព្រះអាទិត្យ ដោយមិនបាច់ហោះទៅកាន់ទីអវកាស។
ស្ថានីយជាតិសង្កេតព្រះអាទិត្យ (NSO) កាលពីថ្ងៃទី ១ មីនា បានចែករំលែកលើបណ្ដាញសង្គមនូវរូបថតស្ដីពីចំណុចខ្មៅលើព្រះអាទិត្យដ៏គួរឱ្យចាប់អារម្មណ៍ ដែលថតបានដោយកែវយឹត Daniel K. Inouye។ អង្កត់ផ្ចិតនៃតំបន់ងងឹតរបស់ចំណុចខ្មៅលើព្រះអាទិត្យ (humbra) ជិតស្មើនឹងអង្កត់ផ្ចិតរបស់ផែនដី នេះបើតាមការឱ្យដឹងរបស់ NSO។
Daniel K. Inouye ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ទុនពីមូលនិធិវិទ្យាសាស្ត្រជាតិអាម៉េរិក (USNSF)។ ឧបករណ៍នេះ បានចាប់ផ្ដើមដំណើរការដំបូងកាលពីខែកុម្ភៈ ២០២២។ នេះគឺជាតេឡេស្កុបស្រាវជ្រាវព្រះអាទិត្យធំបំផុតក្នុងពិភពលោក។ វាត្រូវបានបង្កើតឡើងដើម្បីថតបានរូបភាពច្បាស់កម្រិតខ្ពស់អំពីព្រះអាទិត្យ ជាមួយនឹងភាពលម្អិតមិនធ្លាប់មានពីមុនមក។
កែវយឹត Daniel K. Inouye អាចថតរូបភាពដែលមានអង្កត់ផ្ចិតត្រឹមតែ ២០ គីឡូម៉ែត្រ។ វានឹងជួយក្រុមអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និងព្យាករអំពីបាតុភូតនានារបស់ព្រះអាទិត្យដែលអាចជះផលប៉ះពាល់ដល់ផែនដី។