ប្រទេសចិន កំពុងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអែរ ខ្នាតយក្សមួយ នៅក្នុងខេត្ត Jiangsu ដែលមានសមត្ថភាពផលិតអគ្គិសនីស្អាតបាន ៧០ ពាន់លានគីឡូវ៉ាតម៉ោង/ឆ្នាំ។
គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអែរ Tianwan ស្ថិតក្នុងទីក្រុង Lianyungang របស់ខេត្ត Jiangsu ប្រទេសចិន ត្រូវបានចាប់ផ្ដើមសាងសង់ប្រព័ន្ធម៉ូទ័រផលិតអគ្គិសនីថ្មី (ប្រព័ន្ធទី ៨) កាលពីថ្ងៃទី ២៥ កុម្ភៈ។
ប្រព័ន្ធម៉ូទ័រផលិតអគ្គិសនីទី ៨ នេះ អាចផលិតបាន ១.២៦៥ លានគីឡូវ៉ាត់ ហើយគ្រោងនឹងដាក់ឱ្យដំណើរការពាណិជ្ជកម្មចាប់ពីឆ្នាំ ២០២៧។
បន្ទាប់ពីសាងសង់រួចរាល់ គម្រោងថ្មីនេះនឹងជួយបង្កើនថាមពលអគ្គិសនីរបស់រោងចក្រ Tianwan ឡើងដល់ជាង ៩ លានគីឡូវ៉ាត ហើយនឹងផលិតអគ្គិសនីស្អាតបានរហូតដល់ ៧០ ពាន់លានគីឡូវ៉ាត/ម៉ោងរៀងរាល់ឆ្នាំ អាចផ្គត់ផ្គង់ដល់គ្រួសារចំនួន ១០០ លានគ្រួសារ ក្នុងរយៈពេល ៣ ខែ។ ប្រការនេះស្មើនឹងការកាត់បន្ថយឧស្ម័នពុលកាបូន ១៥ លានតោន។
ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ Tianwan នឹងក្លាយជារោងចក្រផលិតអគ្គិសនីពីថាមពលនុយក្លេអែរ ធំជាងគេបង្អស់ក្នុងពិភពលោក ស្ដីពីបរិមាណនៃការផលិត។
ទន្ទឹមនឹងនេះ Tianwan ក៏ដំណើរការដោយសុវត្ថិភាព និងឆ្លាតវៃជាងមុន ហើយវាក៏ត្រូវបាន ចិន ចាត់ទុកថាជាភ័ស្ដុតាងបង្ហាញអំពីអ្វីដែលជាការសន្យាក្នុងការកាត់បន្ថយកាបូនរបស់ ប្រទេសចិន ផងដែរ។