Skip to content

Facebook «ដាក់ទណ្ឌកម្ម» លើ​ក្រុមហ៊ុន​រដ្ឋ​ជាច្រើន​របស់ រុស្ស៊ី

Facebook ប្រកាសថា នឹង​ហាមឃាត់​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់ រុស្ស៊ី ក្នុងការ​រកប្រាក់ ឬ​ផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​នេះ។

យោងតាម RT របស់ រុស្ស៊ី ប្រធាន​ផ្នែក​គោលនយោបាយ​សន្តិសុខរ​បស់ Facebook លោក Nathaniel Gleicher បាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​ខាងលើ​នា​ថ្ងៃទី ២៦ កុម្ភៈ ២០២២។

ចំណាត់ការ​នេះ​របស់ Facebook ត្រូវបាន​ធ្វើឡើង​ក្រោយពី ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​សារព័ត៌មាន​របស់ រុស្ស៊ី បានឱ្យដឹងថា ពួកគេ​កំពុង​កាត់បន្ថយ​សិទ្ធិ​ចូលទៅ​កាន់ Facebook នៅ ប្រទេស​នេះ។ មុន​នោះ ទីក្រុង​មូ​ស្គូ បាន​ចោទ​ក្រុមហ៊ុនមេ​របស់ Facebook គឺ Meta ថា មិន​អើពើ​ដល់​សំណើ​លើកលែង​ការកាត់បន្ថយ​សិទ្ធិ​ក្នុង​ការចូល​ទៅកាន់ Facebook របស់​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី មានដូចជា RIA, ទូរទស្សន៍ Zvezda TV របស់​ក្រសួងការពារជាតិ និង​គេហទំព័រ gazeta.ru និង lenta.ru។

សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី រុស្ស៊ី បានប្រកាស​បើក​យុទ្ធនាការ​យោធា​ប្រឆាំង ទីក្រុង​កៀវ។ រុស្ស៊ី ប្រកាសថា សកម្មភាព​នេះ​គឺ​ដើម្បី​ការពារ​ប្រជាជន​របស់ខ្លួន​នៅ Luhansk និង Donetsk ក្នុង​តំបន់ Donbass ដែល​ស្ថិតនៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន។ ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក បាន​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ក៏ដូចជា​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន។

Leave a Reply

Your email address will not be published. Required fields are marked *