មហាសេដ្ឋីអាម៉េរិក លោក Jeff Bezos និងមិត្តស្រី ថ្មីៗនេះ បានបញ្ចេញឥរិយាបថប្រលោមស្នេហ៍ដ៏គួរឱ្យទើសភ្នែកនៅទីសាធារណៈ ធ្វើឱ្យមានការរិះមួយចំនួន។
នៅលើទំព័រ Instagram អ្នកស្រី Lauren Sanchez ដែលជាគូស្នេហ៍បច្ចុប្បន្នរបស់មហាសេដ្ឋី Bezos បានបង្ហោះរូបថតមួយចំនួនស្ដីពីការអបអរសាទរជ័យជំនះរបស់ក្រុមបាល់ឱប Los Angeles Rams។ អ្នកស្រីនៅតែស្លៀកពាក់បែបទាក់ទាញ ហើយកាន់ដៃមហាសេដ្ឋី Bezos សើចញញឹមយ៉ាងពព្រាយ បើទោះជាមានការរិះគន់កន្លងមកថា ជា «មនុស្សទី ៣» ឬជា «អ្នកជ្រែកស្នេហ៍»។ល។
ក្នុងថ្ងៃដដែល រូបថតដែលថតជាមួយ Bezos រួមនឹងប្ដីប្រពន្ធ Tony Gonzales និងកូនប្រុស Nikko ក៏ត្រូវបានអ្នកស្រី Lauren Sanchez បង្ហោះលើបណ្ដាញសង្គម Instagram ផងដែរ ដើម្បីជូនពរថ្ងៃខួបកំណើតលើកទី ២១ របស់កូន។ ក្នុងរូបថតនេះ អ្នកស្រីយកដៃឱបចង្កេះរបស់លោក Bezos និងទេរទៅរកមហាសេដ្ឋីរូបនេះ។
ក្រៅពីនេះ នៅមានរូបថតមួយចំនួនទៀត ដែលមើលទៅពិតជាគួរឱ្យទើសភ្នែក សម្រាប់អ្នកគាំទ្ររបស់លោកស្រី MacKenzie Scott ដែលជាអតីតភរិយារបស់លោក Bezos។
កន្លងមក បើទោះជាមានមតិរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់សាធារណជនក៏ដោយ មហាសេដ្ឋី Bezos និងអ្នកស្រី Lauren នៅតែអាចរក្សាទំនាក់ទំនងស្នេហានេះបានរយៈពេល ៣ ឆ្នាំ គិតមកដល់បច្ចុប្បន្ន។
ពួកគេត្រូវបានប្រទះឃើញ «ដៃក្នុងដៃ ភ្នែកក្នុងភ្នែក» ជាញឹកញាប់នៅតាមដងផ្លូវក្នុងក្រុង New York៕