ដោយមានការព្រួយបារម្ភអំពីសកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រលាញ់ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំអំពីវិធានការទប់ស្កាត់នៅតាមគ្រឹះស្ថានសិក្សា។
ថ្ងៃទី ១៤ កុម្ភៈ គឺជាទិវានៃក្ដីស្រលាញ់ ដែលគ្រប់គ្នាអាចយកឱកាសនេះដើម្បីផ្សាយមេត្តា ការគោរពស្រលាញ់ ការដឹងគុណចំពោះលោកអ្នកមានគុណ ដូចជា មាតា បិតា ។ល។
ក៏ប៉ុន្តែ បច្ចុប្បន្ន យុវវ័យមួយចំនួន បានចាត់ទុកទិវានេះថា ជាថ្ងៃបុណ្យសង្សារទៅវិញ ដោយអ្នកខ្លះថែមទាំងឆ្លៀតយកឱកាសនេះដើម្បីធ្វើរឿងមិនគាប់បីដល់ដៃគូជាសង្សារទៀតផង។
ដោយបារម្ភអំពីសកម្មភាពមិនល្អក្នុងទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ព័ត៌មានលំអិត សូមអានសេចក្ដីណែនាំខាងក្រោម៖