និយាយពីរឿងផ្ទេរទិន្នន័យរវាងទូរស័ព្ទ iPhone វិញ អ្នកប្រើប្រាស់មួយចំនួននៅតែជួបបញ្ហា ដោយអ្នកខ្លះនៅតែទៅរកអ្នកជំនាញ ឬតាមហាងឱ្យគេជួយ ពេលដែលខ្លួនប្ដូរទូរស័ព្ទថ្មី បើទោះបីជាក្រុមហ៊ុន Apple បានផ្ដល់នូវជម្រើសនៃការផ្ទេរទិន្នន័យជាច្រើនឱ្យហើយក៏ដោយ។
សម្រាប់ថ្ងៃនេះ ឡារ៉ែន សូមលើកពីវិធីសាស្ដ្រមួយ ដែលធ្វើឱ្យប្រិយមិត្តទាំងអស់គ្នាមានភាពងាយស្រួលក្នុងការផ្ទេរទិន្នន័យ ពីទូរស័ព្ទ iPhone ចាស់ទៅ iPhone 7 តាមរយៈប្រព័ន្ធ iCloud ដែលផ្ដល់សុវត្ថិភាពខ្ពស់។
ដោយនៅលើទូរស័ព្ទ iPhone ចាស់លោកអ្នកត្រូវ៖
- បើកដំណើរការ Wi-Fi លើទូរស័ព្ទ iPhone ស៊េរីចាស់
- បន្ទាប់មក សូមចូលទៅកាន់ Settings
- បន្ទាប់មកទៀត ចុចលើ iCloud
- ចុចលើ Backup
- ចុចលើ Backup Now
- ពេលដែលការ Backup ត្រូវបានបញ្ចប់ សូមបិទទូរស័ព្ទ iPhone ចោល
- ដោះស៊ីមចេញពីទូរស័ព្ទ iPhone ចាស់ ហើយដាក់ចូលទូរស័ព្ទថ្មី
លើទូរស័ព្ទ iPhone 7
- ដាក់ស៊ីមចូលក្នុងទូរស័ព្ទ iPhone 7
- បើកទូរស័ព្ទឡើង
- Slide to Set Up
- ជ្រើសរើសភាសា និងភ្ជាប់ទៅកាន់ Wi-Fi
- ជ្រើសរើស Select from iCloud Backup
- Sign In ចូលទៅកាន់គណនី iCloud
- ចុចលើ Next
- យល់ព្រមទៅនឹង Terms and Conditions ហើយចុចលើ Confirm
- ជ្រើសរើស Backup
- វាយបញ្ចូល Password របស់ iCloud ប្រសិនបើវាទាមទារ
ក្រោយបញ្ជប់តាមការកំណត់បញ្ជាទាំងនេះ ហើយលោកអ្នកនឹងទទួលបានឯកសារ រួមនឹងទិន្នន័យទាំងអស់ដែលមានលើទូរស័ព្ទ iPhone ចាស់ ដែលបានធ្វើការ Backup ដោយលោកអ្នកមិនចាំបាច់ ដោតខ្សែ Copy ឬប្រើកម្មវិធី iTuneទៀតទេ៕