ឆ្នាំ ២០២១ ការប្រែប្រួលខ្លាំងនៅលើទីផ្សារមូលបត្រ បានធ្វើឱ្យអ្នកជំនួញជាច្រើនរូប មានវត្តមាននៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋី បានត្រឹមតែប៉ុន្មានខែ ប៉ុន្មានថ្ងៃ ឬអ្នកខ្លះក៏បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
១-អានថូនី តាន (Anthony Tan)
-តំណែង៖ CEO និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Grab
-សញ្ជាតិ៖ សិង្ហបុរី
-ក្លាយជាមហាសេដ្ឋីក្នុងរយៈពេល៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ
-ទ្រព្យសម្បត្តិ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ២០២១៖ ៦០០ លានដុល្លារអាម៉េរិក
-ក្រុមហ៊ុន៖ Grab Holdings គឺជាក្រុមហ៊ុនបច្ចេកវិទ្យានៅ អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការកណ្ដាលនៅ -សិង្ហបុរី និង ឥណ្ឌូណេស៊ី។ ក្រៅពីដឹកអ្នកដំណើរ ក្រុមហ៊ុននេះក៏មានសេវាកម្មប្រគល់អាហារ និងទូទាត់ប្រាក់បែបឌីជីថល តាមរយៈកម្មវិធីទូរស័ព្ទផងដែរ។
២-ធីម ជិន (Tim Chen)
-តំណែង៖ ស្ថាបនិក និងជា CEO របស់ Nerdwallet
-សញ្ជាតិ៖ អាម៉េរិក
-ក្លាយជាមហាសេដ្ឋីក្នុងរយៈពេល៖ ច្រើនម៉ោង
-ទ្រព្យសម្បត្តិ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ២០២១៖ ៤៩៩ លានដុល្លារអាម៉េរិក
-ក្រុមហ៊ុន៖ Nerdwallet ផ្ដល់សេវាកម្មហិរញ្ញវត្ថុបុគ្គល។
៣-ជាន ជីង លីវ (Jean Qing Liu)
-តំណែង៖ ប្រធានក្រុមហ៊ុន Didi Global
-សញ្ជាតិ៖ ចិន
-ក្លាយជាមហាសេដ្ឋីក្នុងរយៈពេល៖ ជិតមួយសប្ដាហ៍
-ទ្រព្យសម្បត្តិ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ២០២១៖ ៤៦៦ លានដុល្លារអាម៉េរិក
-ក្រុមហ៊ុន៖ DiDi Global ដែលជាក្រុមហ៊ុនផ្ដល់សេវាហៅរថយន្ត បានចុះបញ្ជិកាក្នុងផ្សារមូលបត្រ New York កាលពីខែមិថុនា ២០២១។
៤- ចូបែន បែវឺត (JoeBen Bevirt)
-តំណែង៖ ស្ថាបនិក និង CEO របស់ Joby Aviation
-សញ្ជាតិ៖ អាម៉េរិក
-ក្លាយជាមហាសេដ្ឋីក្នុងរយៈពេល៖ ជិត ៣ ខែ
-ទ្រព្យសម្បត្តិ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ២០២១៖ ៦៧០ លានដុល្លារអាម៉េរិក
-ក្រុមហ៊ុន៖ តាក់ស៊ីហោះដំណើរការដោយថាមពលអគ្គិសនី ធ្វើ IPO ក្នុងផ្សារហ៊ុនកាលពីខែសីហា ២០២១។
៥- ខល ដាយក្លើ (Carl Daikeler)
-តំណែង៖ ប្រធាន និង CEO របស់ BeachBody
-សញ្ជាតិ៖ អាម៉េរិក
-ក្លាយជាមហាសេដ្ឋីក្នុងរយៈពេល៖ ជិត ៤ ខែ
-ទ្រព្យសម្បត្តិ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ២០២១៖ ៣២០ លានដុល្លារអាម៉េរិក
-ក្រុមហ៊ុន៖ BeachBody ផ្ដល់សេវាជាគ្រូបង្វឹកលំហាត់ប្រាណតាមផ្ទះ បានធ្វើ IPO នៅផ្សារហ៊ុនកាលពីខែមិថុនា ២០២១។
៦- អេន វ៉ូជិកស្គី (Anne Wojcicki) អតីតភរិយារបស់ Sergey Brin សហស្ថាបនិករបស់ Google
-តំណែង៖ សហស្ថាបនិករបស់ ២៣andMe
-សញ្ជាតិ៖ អាម៉េរិក
-ក្លាយជាមហាសេដ្ឋីក្នុងរយៈពេល៖ ជិត ៦ ខែ
-ទ្រព្យសម្បត្តិ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ២០២១៖ ៧៦៥ លានដុល្លារអាម៉េរិក
-ក្រុមហ៊ុន៖ ២៣andMe ជាក្រុមហ៊ុនបច្ចេកវិទ្យាហ្សេន និងបច្ចេកវិទ្យាជីវសាស្ត្រលក្ខណៈបុគ្គល
៧-អាថូនី ហ្សេ (Anthony Hsieh)
-តំណែង៖ ស្ថាបនិក និង CEO របស់ LoanDepot
-សញ្ជាតិ៖ អាម៉េរិក
-ក្លាយជាមហាសេដ្ឋីក្នុងរយៈពេល៖ ជិត ៨ ខែ
-ទ្រព្យសម្បត្តិ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ២០២១៖ ៦៤៩ លានដុល្លារអាម៉េរិក
-ក្រុមហ៊ុន៖ LoanDepot ផ្ដល់សេវាប្រាក់កម្ចីមិនមែនធនាគារ ធំលំដាប់ទី ២ នៅ សហរដ្ឋអាម៉េរិក។
៨- វីតនី វ៉ូល ហឺត (Whitney Wolfe Herd)
-តំណែង៖ សហស្ថាបនិក និង CEO របស់ Bumble
-សញ្ជាតិ៖ អាម៉េរិក
-ក្លាយជាមហាសេដ្ឋីក្នុងរយៈពេល៖ ជិត ១១ ខែ
-ទ្រព្យសម្បត្តិ គិតត្រឹមថ្ងៃទី ១៥ ធ្នូ ២០២១៖ ៩៧០ លានដុល្លារអាម៉េរិក
-ក្រុមហ៊ុន៖ Bumble គឺជាកម្មវិធី (App) សម្រាប់អ្នកដែលត្រូវការណាត់ជួបមិត្តស្រី/ប្រុសថ្មី។