យោងតាមបញ្ជីចំណាក់ថ្នាក់របស់ Forbes Real Time Billionaire កាលពីថ្ងៃទី ៣ កុម្ភៈ ២០២២ អ្នកជំនួញឥណ្ឌា លោក Gautam Adani បានក្លាយជាអ្នកមានជាងគេនៅ ទ្វីបអាស៊ី ដោយមានទ្រព្យ ៩០.១ ពាន់លានដុល្លារអាម៉េរិក និងជាអ្នកមានជាងគេលំដាប់ទី ១០ ក្នុងពិភពលោក។
Forbes បានឱ្យដឹងថា មហាសេដ្ឋី Gautam Adani បានយកឈ្នះលើមហាសេដ្ឋីឥណ្ឌា Mukesh Ambani ក្លាយជាអ្នកមានជាងគេនៅតំបន់អាស៊ី ដោយមានទ្រព្យច្រើនជាង ១០០ លានដុល្លារ។ មុននោះ មហាសេដ្ឋ Ambani គឺជាអ្នកមានជាងគេប្រចាំ ទ្វីបអាស៊ី។
នេះគឺជាជោគជ័យមួយទៀតរបស់អ្នកជំនួញ Adani វ័យ ៥៩ ឆ្នាំ ដែលបានបង្កើតក្រុមហ៊ុននាំចេញផលិតផលកាលពីឆ្នាំ ១៩៨។ ឆ្នាំ ២០០៨ លោកមានវត្តមាននៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោករបស់ Forbes ដោយមានទ្រព្យ ៩.៣ ពាន់លានដុល្លារ។
ក្រុមហ៊ុន Adani Group របស់លោក Adani រកស៊ីក្នុងវិស័យជាច្រើន ចាប់ពីការផលិត និងផ្គត់ផ្គង់អគ្គិសនី អណ្ដូងប្រេង អចលនទ្រព្យ និងរ៉ែធ្យូងថ្ម។ ក្រុមហ៊ុននេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦ ដែលមានឈ្មោះនៅក្នុងផ្សារមូលបត្រ នៅ ឥណ្ឌា។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើង ៧៧% ក្នុងឆ្នាំ ២០២។
ទ្រព្យសុទ្ធរបស់លោក Adani បានកើនឡើងជិតទ្វេដង ធៀបនឹង ៥០.៥ ពាន់លានដុល្លារ កាលពីខែមេសា ២០២។
មហាសេដ្ឋី Adani កើតនៅក្នុងរដ្ឋ Gufarat ភាគខាងលិចនៃ ប្រទេសឥណ្ឌា។ លោកបានបោះបង់ការសិក្សា និងបង្កើតក្រុមហ៊ុន Adani Enterprises ដែលចាប់ផ្ដើមធ្វើជំនួញកាលពីឆ្នាំ ១៩៨៨ ដោយការនាំចេញផលិតផលទៅបរទេស៕