រដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា ពួកគេមិនចាត់ទុកការជួញដូរប្រាក់ឌីជីថលជារៀងខុសច្បាប់នោះទេ ប៉ុន្តែបញ្ជាក់ថា នឹងយកពន្ធដូចទៅនឹងអ្វីដែលបានអនុវត្តចំពោះអ្នកឈ្នះល្បែងស៊ីសង។
«វាកំពុងស្ថិតក្នុងតំបន់ប្រផេះ។ ការទិញ និងលក់ប្រាក់ជីឌីជល មិនមែនជារឿងខុសច្បាប់។ បច្ចុប្បន្ន យើងបានលើកឡើងនូវប្រភេទពន្ធលើការជួញដូរប្រាក់ឌីជីថល ដូចទៅនឹងវិធីដែលយើងអនុវត្តចំពោះអ្នកដែលបានឈ្នះល្បែងភ្នាល់ប្រណាំងសេះ ឬរូបភាពនៃល្បែងស៊ីសងដទៃ» លោក T.V. Somanathan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា ឱ្យដឹងដូច្នេះ។
ក្រោយការតាមដាន និងពិចារណាអស់ច្រើនឆ្នាំ រដ្ឋាភិបាលឥណ្ឌា បានដាក់សំណើយកពន្ធ ៣០% លើប្រាក់ចំណូលចំពោះការជួញដូរប្រាក់ឌីជីថល។ ការសម្រេចនេះ បានធ្វើឱ្យរូបិយវត្ថុឌីជីថលវិមជ្ឈការ មាន Bitcoin ជាដើម ក្លាយជាប្រាក់ស្របច្បាប់។
ក៏ប៉ុន្តែ កម្រិតនៃការយកពន្ធ ៣០% ខាងលើនេះនឹងក្លាយជាឧបសគ្គធំចំពោះការជួញដូរប្រាក់ឌីជីថលវិមជ្ឈការ ដែលកំពុងតែមានការកើនឡើងនៅ ឥណ្ឌា។ រដ្ឋាភិបាលក៏កំពុងប្រឹងប្រែងក្នុងការធ្វើសេចក្ដីព្រាងច្បាប់ទាក់ទងនឹងប្រាក់ឌីជីថលនេះដែរ តែវាត្រូវការការអនុម័តពីគណៈរដ្ឋមន្ត្រី មុននឹងត្រូវបានបញ្ជូនទៅដល់សភា។
បច្ចុប្បន្ន ធនាគារជាតិរបស់ ឥណ្ឌា ក៏កំពុងតែរៀបផែនការដើម្បីអាចដាក់ឱ្យប្រើប្រាស់រូបិយវត្ថុឌីជីលផ្ទាល់ខ្លួននៅថ្ងៃទី ១ មេសាខាងមុខ។ ឥរិយាបថនេះត្រូវបានគេជឿថា នឹងបើកផ្លូវឱ្យមានយុគសម័យគ្រប់គ្រងរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព និងការចំណាយទាប៕