
ម៉ូតូហោះរបស់ក្រុមហ៊ុនមួយនៅ ប្រទេសជប៉ុន ដែលប្រើប្រាស់ rotor ធំចំនួន ២ ដំណើរការដោយម៉ាស៊ីនហ្គាស Kawasaki កម្លាំង ២២៨ សេះ ត្រូវបានដាក់ឱ្យបញ្ជាទិញជាផ្លូវការ។
ក្រុមហ៊ុន A.L.I Technologies បានឱ្យដឹងថា ម៉ូដែលគំរូនៃម៉ូតូហោះរបស់ពួកគេ អាចហោះក្នុងល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង និងហោះបណ្ដែតខ្លួនដល់កម្ពស់ប្រហែល ២.៤ ម៉ែត្រ និងហោះបាន ៤០ នាទី បន្ទាប់ពីបញ្ចូលថាមពលពេញ។ ដងខ្លួនដែលធ្វើអំពីសរសៃកាបូនរបស់ម៉ូតូហោះនេះ មានទម្ងន់ ២៩៩ គីឡូក្រាម និងបណ្ដោយ ៣.៦៥ ម៉ែត្រ។
ប្រព័ន្ធសម្រាប់ការបើកបរស្វ័យប្រវត្តរបស់ម៉ូតូនេះគឺជាលទ្ធផលនៃការសហការរវាងក្រុមហ៊ុន A.L.I Technologies និងក្រុមហ៊ុន Toda Racing។

https://www.youtube.com/watch?v=NlnS7ffVaWY
ដោយសារតែបញ្ហាផ្លូវច្បាប់នៅ ជប៉ុន ម៉ូតូហោះ XTurismo Limited Edition របស់ ក្រុមហ៊ុន A.L.I Technologies ត្រូវបានអនុញ្ញាតឱ្យហោះតែពីលើផ្លូវប្រណាំងប៉ុណ្ណោះ។ A.L.I Technologies មានគម្រោងផលិតម៉ូតូហោះនេះត្រឹមតែ ២០០ គ្រឿង សម្រាប់ក្រុមអតិថិជនដែលមានចំណូលចិត្ត។
https://www.youtube.com/watch?v=3UShvVyTz64
ជំនួសឱ្យម៉ូតូ XTurismo Limited Edition ក្រុមហ៊ុន A.L.I Technologies មានបំណងផលិតទ្រង់ទ្រាយធំនូវម៉ូតូហោះដែលដំណើរការដោយថាមពលអគ្គិសនី ដើម្បីប្រើប្រាស់ក្នុងទីក្រុង សម្រាប់បេសកកម្មស្វែង និងជួយសង្គ្រោះនៅក្នុងហេតុការណ៍នានាដែលបង្កឡើងដោយគ្រោះធម្មជាតិ៕
