យោងតាមកំណត់ហេតុពីអគ្គនាយក Brian Moynihan របស់ Bank of America រង្វាន់ខាងលើនេះត្រូវបានលើកឡើងក្នុងបំណងប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។
Bank of America កំពុងផ្ដល់រង្វាន់ជាភាគហ៊ុនតម្លៃ ១ ពាន់លានដុល្លារ ដល់បុគ្គលិកស្ទើរតែទាំងអស់របស់ក្រុមហ៊ុន។ នេះគឺជាការប្រឹងប្រែងដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផ្សេងៗ ទាក់ទងនឹងការអូសទាញបុគ្គលិកថ្មី និងចងជើងបុគ្គលិកពូកែ។
យោងតាមកំណត់ហេតុពីអគ្គនាយក Brian Moynihan របស់ Bank of America រង្វាន់ខាងលើនេះត្រូវបានអមជាមួយនឹងប្រាក់រង្វាន់ធម្មតាសម្រាប់បុគ្គលិកទាំងឡាយណាដែលរកបានចំណូល ៥០០,០០០ ដុល្លារ/ឆ្នាំ។ បុគ្គលិកប្រមាណ ៩៧% របស់ធនាគារ Bank of America មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលយករង្វាន់នេះ។
អ្នកនាំពាក្យរបស់ BofA លោក John Yiannacopoulos ឱ្យដឹងថា នេះគឺជាឆ្នាំទី ៥ ហើយ ដែលក្រុមហ៊ុនបានលើកឡើងនូវខ្ទង់រង្វាន់សរុប ៣.៣ ពាន់លានដុល្លារអាម៉េរិក។
អគ្គនាយក Brian Moynihan បានសរសេរថា៖ «ខ្ទង់រង្វាន់ចែករំលែកភាពជោគជ័យគឺជាវិធីមួយក្នុងចំណោមវិធីសាស្ត្រដែលយើងវិនិយោគទៅលើផ្នែកធនធានមនុស្សរបស់យើង»។
យោងទៅតាមលក្ខខណ្ឌនៃរង្វាន់នេះ បុគ្គលិកដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងទទួលបានភាគហ៊ុនចាប់ពី ៦៥ ដល់ ៦០០ ហ៊ុន/ម្នាក់។
ភាគហ៊ុនរបស់ធនាគារដែលមានមូលដ្ឋាននៅ ឆាឡុត (Charlotte) រដ្ឋកាលីហ្វរញ៉ាខាងជើង នេះ បានកើនប្រមាណ ១.៨% ឡើងដល់ ៤៥.៣៥ ដុល្លារ/ហ៊ុន កាលពីម្សិលមិញ និងកើន ៤៧% ក្នុងឆ្នាំ ២០២១៕