Tim Brown ដែលជាអតីតកីឡាករបាល់ទាត់មួយរូប បានចែករំលែកបទពិសោធន៍ក្នុងការកសាងយីហោ Allbirds ដ៏ល្បីឈ្មោះនៅ អឺរ៉ុប និងមានតម្លៃ ២ ពាន់លានដុល្លារអាម៉េរិក ពីការងារបន្ថែមកាលពីគាត់នៅរត់លើវាលស្មៅ។
លោក Tim Brown ឱ្យដឹងថា កាលពីនៅជាកីឡាករបាល់ទាត់ គាត់ចូលចិត្តផលិតផលដែលបណ្ដាក្រុមហ៊ុនជូនដល់លោកដោយមិនគិតថ្លៃសម្រាប់ការប្រើប្រាស់សាកល្បង ប៉ុន្តែ គាត់មានការបារម្ភអំពីវិធីផលិតរបស់វា។
ដូច្នោះ គាត់ក៏បានសហការបង្កើតក្រុមហ៊ុនកាត់ដេរ Allbirds នៅ អឺរ៉ុប។ Allbirds បានចុះបញ្ជិកាលើផ្សារមូលបត្រកាលពីខែវិច្ឆិកា ២០២១ ជាមួយនឹងការកំណត់តម្លៃជាង ២ ពាន់លានដុល្លារ។
ជាកីឡាករដែលលេងឱ្យក្រុមជម្រើសជាតិ នូវែលសែឡង់ នៅ World Cup ២០១០ លោក Brown ឱ្យដឹងថា៖ «ខ្ញុំបានដឹងថា ខ្ញុំអាចមានឥទ្ធិពលកម្រិតណាដល់ «សហគមន៍» របស់ខ្ញុំ»។
ជាក់ស្ដែង Brown ចាប់ផ្ដើមផលិតស្បែកជើងដូចទៅនឹងការងារដៃឆ្វេងរបស់គាត់ ក្រៅពីអាជីពជាកីឡាករបាល់ទាត់។ កាលណោះ គាត់មិនទាន់បានគិតដល់បញ្ហាស្ថិរភាពនៅឡើយ។ ប៉ុន្តែ ដល់ពេលបានជួប Joey Zwillinger ដែលជាវិស្វករ និងជាអ្នកជំនាញផ្នែកថាមពលកកើតឡើងវិញ ទើបគាត់ចាប់ផ្ដើមយល់អំពីការគំរាមកំហែងពីបំរែបំរួលអាកាសធាតុមកលើផែនដី និងមនុស្សជាតិ។
អ្នកទាំងពីរ បានសហការគ្នាកសាងក្រុមហ៊ុន Allbirds នេះឡើង ដើម្បីបង្កើតដំណោះស្រាយជំនួសប្រកបដោយស្ថិរភាពសម្រាប់ទីផ្សារស្បែកជើង។ Allbirds មានវត្តមានក្នុងទីផ្សារចាប់ពីឆ្នាំ ២០១៥ ក្នុងនាមជាក្រុមហ៊ុនប្រភេទ B Corp ដែលក្រុមហ៊ុនដែលមានការទទួលខុសត្រូវចំពោះសង្គមទាក់ទងនឹងបរិស្ថានដែលកើតឡើងពីសកម្មភាពផលិត។
ពួកគេអភិវឌ្ឍដំណោះស្រាយមួយជំនួសឱ្យសារធាតុ ethylene-vinyl acetat ដែលមានប្រភពពីប្រេងឆៅ ជាប្រភេទជ័រមួយដែលស្រដៀងទៅនឹងកៅស៊ូ ត្រូវបានប្រើប្រាស់ក្នុងការផលិតបាតស្បែកជើង។ វត្ថុធាតុរបស់ Allbirds គឺមានប្រភពពីផលិតផលសំណល់របស់យន្តការកែច្នៃស្ករអំពៅ ជាវត្ថុដែលល្អសម្រាប់បរិស្ថាន។
ប៉ុន្តែ មិនឈប់ត្រឹមនេះទេ ថ្នាក់ដឹកនាំក្រុមហ៊ុន Allbirds បានឱ្យដឹងថា៖ «យើងអាចកាត់បន្ថយការចំណាយរបស់ខ្លួនដោយវិធីកែប្រែដំណើរការនៃការផលិតវត្ថុធាតុនេះឱ្យទៅជា «open source» សម្រាប់ភាគីផ្សេងៗយកទៅកែច្នៃ ដូច្នេះ យើងអាចបង្កើតផលិតផលជាច្រើនប្រភេទទៀត»។
កសាងក្រុមការងារដែលខ្លាំងក្លា
ប្រការអ្វីដែលបង្កើតបានក្រុមការងារខ្លាំងក្លា? យោងតាម Brown នោះគឺភាពខុសគ្នា។ «ភាពខុសគ្នា បង្កើតបានជាកម្លាំង ក៏ដូចជាសមត្ថភាពដើម្បីបោះជំហានទៅមុខបានឆ្ងាយជាងអ្វីដែលអ្នកអាចធ្វើម្នាក់ឯង»។ ការសហការគ្នារវាង Allbirds និង Adidas សម្រាប់ការផលិតស្បែកជើង Futurecraft Footprint គឺជាឧទាហរណ៍ជាក់ស្ដែងមួយសម្រាប់ «ភាពខុសគ្នា» ដែលក្រុមហ៊ុន Allbirds បានលើកឡើង។
បង្ហាញខ្លួន និងស្ដាប់
Brown ផ្ដល់អនុសាសន៍ដល់បណ្ដាសហគ្រិននានា ឱ្យយកចិត្តទុកដាក់ទៅលើការកែលំអជាបន្តបន្ទាប់នូវផលិតផលរបស់ខ្លួន ដោយ «បង្ហាញខ្លួន» និងស្ដាប់មតិស្ថាបនាពីអតិថិជន៕