តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយឱ្យដឹងថា តារាសម្ដែង ឈុំភូ អារីយ៉ា បានប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះរបស់បុត្រប្រុសភ្លោះ ដែលមានឈ្មោះថា ថាន់ឌើរ សាយហ្វា រាំងស៊ីស៊ីងភិផាត់ ប្រសូតបានទម្ងន់ 2,66 គីឡូក្រាម និងប្អូនប្រុសភ្លោះមានឈ្មោះថា ស្តម ផាយុ រាំងស៊ីស៊ីងភិផាត់ ប្រសូតបាន 2,56 គីឡូក្រាម ហើយបុត្រទាំងពីរមានកម្ពស់ 47,5 សង់ទីម៉ែត្រស្មើគ្នា ។
តារាស្រីរូបនេះក៏បានបញ្ជាក់ប្រាប់ថា ការដាក់ឈ្មោះបុត្រភ្លោះនេះគឺ អ្នកគាំទ្រដែលបានលេងនៅលើបណ្ដាញទំនាក់ទំនងសង្គមមិនអាចទាយត្រូវទេ និងគិតឃើញតិចបំផុត ហើយអ្នកដែលអាចដឹងថា ឈុំភូ និងស្វាមីដាក់ឈ្មោះបុត្រ សាយហ្វា និង ផាយុ គឺមានន័យដូចនឹង Thunder and Storm មានតិចនាក់ណាស់ ហើយពាក្យនេះគឺជាពាក្យដែលសា្វមីនាងបានផ្ញើជាពាក្យជូនពរដល់ថ្ងៃខួបកំណើតរបស់នាង។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ឈុំភូ និងស្វាមីក៏បាននិយាយបែបកំប្លែងនៅចំពោះមុខអ្នកសារព័ត៌មានដែរថា ពួកគេចង់បានកូនបន្ថែមទៀត ដើម្បីបង្កើតជាក្រុមបាល់ទាត់មួយ ហើយចុងក្រោយពួកគេក៏សូមអរគុណដល់អ្នកគាំទ្រទាំងអស់ផងដែរដែលតែងផ្ដល់ក្ដីស្រឡាញ់ យ៉ាងកក់ក្ដៅចំពោះក្រុមគ្រួសារពួកគេ៕
ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖