(ប្រទេសចិន)-ការប្រណាំងស្គីលើផ្ទៃព្រឹលមិនមែនសម្រាប់តែកីឡាករដែលមានសមត្ថភាពនោះទេ ប៉ុន្តែ រ៉ូបូតក៏អាចសម្ដែងបានយ៉ាងល្អនូវកីឡារដូវរងានេះផងដែរ។
ត្រូវបានអភិវឌ្ឍដោយសាកលវិទ្យាល័យចរាចរណ៍សៀងហៃ រ៉ូបូតដែលមានជើង ៦ នេះ បានឆ្លងផុតវិញ្ញាសាធ្វើតេស្តស្ដីពីការជិះស្គីលើព្រឹលនៅលើកំណាត់ផ្លូវមួយនៃចង្កេះភ្នំនៅតំបន់ Shenyang ក្នុងខេត្ត Liaoning ប្រទេសចិន ក្នុងខែនេះ។
រ៉ូបូតនេះមានរូបរាងដូចសុនក ដោយមានជើង ៤ សម្រាប់រក្សាលំនឹង និងជើង ២ ទៀតសម្រាប់រក្សាបន្ទះស្គី។ នៅក្នុងការធ្វើតេស្តកាលពីពេលកន្លង រ៉ូបូតនេះបានជិះស្គីក្នុងល្បឿនជាង ១០ ម៉ែត្រ/វិនាទី លើផ្លូវមានជម្រាល ១៨ អង្សា និងប្រវែង ៤០០ ម៉ែត្រ។ វាបានបញ្ចេញកាយវិការលំបាកៗជាច្រើន ដូចជាការបង្កើនល្បឿន បត់បែន បង្កើតគម្រោងផ្លូវត្រូវរត់ គេចពីឧបសគ្គ និងទាក់ទងជាមួយមនុស្ស។ រ៉ូបូតនេះមានសមត្ថភាពក្នុងការធ្វើត្រាប់តាមអ្នកជិះស្គីផងដែរ។
ក្នុងអនាគត អ្នកវិទ្យាសាស្ត្រជឿថា រ៉ូបូត ដែលត្រូវបានបញ្ជាពីចម្ងាយអាចប្រកួតប្រជែងនឹងមនុស្សនៅក្នុងវិស័យដូច្នេះ។ ក្រៅពីការសម្ដែង រ៉ូបូតនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការល្បាត ជួយសង្គ្រោះលើភ្នំ និងជួយការពារសន្តិសុខរបស់អ្នកជិះស្គីលើព្រឹល៕