ការដែលបានក្លាយជាមហាសេដ្ឋី ពុំមែនជារឿងងាយស្រួលឡើយ ព្រោះថា អ្នកមានទាំងឡាយសុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលធ្វើការឱ្យគេយ៉ាងលំបាក។
កាលពីនៅជាកុមារ មហាសេដ្ឋីជនជាតិអាម៉េរិក លោក Warren Buffett ធ្លាប់ធ្វើការងារជាអ្នកដឹកកាសែតយកទៅជូនអតិថិជនជារៀងរាល់ព្រឹក ដែលនេះគឺជាការងារស៊ីឈ្នួលដំបូងបង្អស់របស់គាត់។
ឪទុករបស់លោក Buffett គឺជាឈ្មួញគក់ជេរភាគហ៊ុន។ កាលនៅតូច លោក Buffett តែងតែទៅជួយធ្វើការងារឪពុករបស់គាត់។ អាយុ ១១ ឆ្នាំ លោក Buffett បានទិញភាគហ៊ុនរបស់ Cities Service Preferred ក្នុងតម្លៃ ៣៨ ដុល្លារ/ហ៊ុន។ ក្រោយមក នៅវ័យ ១៣ ឆ្នាំ លោកក៏បានធ្វើការងារដំបូងរបស់ខ្លួន នោះគឺយកកាសែត The Washington Post ទៅប្រគល់ឱ្យអតិថិជនដល់ផ្ទះ។ ការងារនេះជួយឱ្យលោករកបាន ១៧៥ ដុល្លារ/ខែ។
យោងតាមសារព័ត៌មាន Forbes មហាសេដ្ឋី Warren Buffett បច្ចុប្បន្នមានទ្រព្យប្រមាណ ១១២.៦ ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី ២១ មករា ២០២២។