ប្រទេសនេះ ទើបតែបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ២ ដែលផ្ដល់សេវាទិញដូរ និងគក់ជេរ ទូទាត់ប្រាក់ដោយប្រើប្រាស់រូបិយវត្ថុ និងទ្រព្យសម្បត្តិឌីជីថលផ្សេងទៀត សម្រាប់ប្រជាជនក្នុងប្រទេស និងក្នុងតំបន់។
ជាស្ដែង ធនាគារកណ្ដាលរបស់ ប្រទេសឡាវ (BOL) បានអនុញ្ញាតឱ្យក្រុមហ៊ុន Lao Digital Assets Exchange (LDX) ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមរវាង AIF, Phongsupthavy និង Bitqik ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Simuong ផ្ដល់សេវាទូទាត់ប្រាក់ឌីជីថល។
LDX និង Bitqik គឺជាក្រុមហ៊ុនតែ ២ គត់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលឡាវ ត្រូវបានអនុញ្ញាតឱ្យផ្ដល់សេវាទូទាត់ក្នុងការទិញដូរ និងគក់ជេរដោយប្រើប្រាស់ប្រាក់ឌីជីថល រួមនឹងបណ្ដាទ្រព្យឌីជីថលដទៃទៀតសម្រាប់ប្រជាជនក្នុងប្រទេសឡាង និងក្នុងតំបន់។
ប្រកាសមួយរបស់ក្រុមហ៊ុន AIF បង្ហាញថា ក្រុមហ៊ុន LDX និង Bitqik គ្រោងនឹងផ្ដល់សេវាកម្មពេញលេញចាប់ពីខែមេសា ២០២២។
ជាមួយនឹងការអនុញ្ញាតខាងលើនេះ ក្រុមអ្នកវិនិយោគក្នុងវិស័យទ្រព្យ ប្រាក់ឌីជីថល ដូចជា Bitcoin និង Ethereum ជាដើម នឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើប្រាស់គណនីធនាគារក្នុងស្រុក ជំនួសឱ្យការពឹងលើតែធនាគារបរទេស ឬប័ណ្ណឥណទាននៅពេលទូទាត់ប្រាក់ទៅកាន់ប្រទេសក្រៅ។
យោងតាមសារព័ត៌មាន Xinhua លោក Sonexay Sitphaxay អគ្គនាយកធនាគារកណ្ដាលរបស់ ឡាវ បានឱ្យដឹងថា BOL បានចំណាយពេលយ៉ាងយូរ និងធនធានមនុស្សជាច្រើនសម្រាប់ការដេញថ្លៃទៅតាមច្បាប់កំណត់៕