Skip to content

ហត្ថលេខា​របស់​មហាសេដ្ឋី​អាម៉េរិក Bill Gates បង្កប់អត្ថន័យស្ដីពី «ពិភព​រាសី​រុងរឿង»

របៀប​ចុះហត្ថលេខា​របស់​មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា ប្រកបដោយ​ហុងស៊ុយ​ល្អ នាំមក​នូវ​សំណាង​ខ្ពស់។

មិន​ថា​អក្សរ​សរសេរ ឬ​ស៊ីញេ​នោះទេ គឺ​ដូច​ទៅនឹង​ក្រយៅដៃ៖ ពុំមាន​មនុស្ស ២ នាក់ ដែល​សរសរ ឬ​ចុះហត្ថលេខា​ដូចគ្នា​ទាំងស្រុង​ឡើយ។ ក្រុមអ្នកវិភាគ​ហត្ថលេខា ​អះអាងថា យើង​អាច​យល់បាន​អំពី​ច​រឹត របៀបរបប​ធ្វើការ ឬក៏​ស្ថានភាព​អារម្មណ៍​របស់​មនុស្ស ដោយ​ការ​ពិនិត្យមើល​ទម្រង់​អក្សរ ឬ​ហត្ថលេខា​របស់​ពួកគេ។

Kathi McKnight និង Elaine Charal គឺជា​មនុស្ស​ល្បីឈ្មោះ​នៅក្នុង​ចំណោម​អ្នកវិភាគ​លើ​ទម្រង់​អក្សរ​សរសេរ​ដោយ​ដៃ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន ពួកគេ​ក៏បាន​វិភាគ​ហត្ថលេខា​របស់​មហាសេដ្ឋី Bill Gates។

ខាងក្រោម​នេះ​គឺជា​ការយល់ឃើញ​របស់​ពួកគេ​ចំពោះ​ស៊ីញេ របស់​មហាសេដ្ឋី​លំដាប់​ទី ៤ ក្នុង​ពិភពលោក៖

McKnight៖ «សញ្ញា​គូស​ទទឹង​អក្សរ «T» នៅក្នុង​ហត្ថលេខា​របស់គាត់ (Bill Gates) ត្រូវបាន​សរសេរ​យ៉ាង​មាន​សណ្ដាប់ធ្នាប់ និង​ដាច់ខាត។ ប្រការនេះ​បង្ហាញថា គាត់​គឺជា​មនុស្ស​ដែលមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់។ ប៉ុន្តែ ផ្នែក​ដែល​មិន​ជាប់​គ្នា​នៅលើ​អក្សរ «T» ក៏​បង្ហាញថា មាន «ភាព​រសើប​ខ្លាំង» ជាមួយនឹង​ការរិះគន់។ ដូច្នេះ នៅក្នុង​ការចរចា ឬ​ពិភាក្សា​ជាមួយ​គាត់ ដៃគូ​ទាំងឡាយ​គួរតែ​ប្រើ​ពាក្យពេចន៍​ឱ្យបាន​សមស្រប​ដើម្បី​ចៀសវាង​ការសង្ស័យថា មានគំនិត​មិនល្អ។

ទម្រង់​នៃ​អក្សរ «l» ទាំង ២ ស្ដែង​ឱ្យឃើញថា គាត់​មិនមែនជា​មនុស្ស​មមើ​មមៃ។ គ្រប់យ៉ាង​ត្រូវបាន​គាត់​ពិនិត្យ​យ៉ាង​ជាក់ស្ដែង»។

អ្នក​ទំនងជា​មិនបាន​ដឹងថា លោក Bill Gates មាន​ហត្ថលេខា​ដល់​ទៅ ។ ខាងក្រោម​នេះ​គឺជា​ការយល់ឃើញ​របស់​អ្នកវិភាគ ចំពោះ​ស៊ីញេ​ទី ២ របស់គាត់៖

McKnight៖ ហត្ថលេខា​ណាក៏ដោយ ដែល​ត្រូវបាន​សរសេរ​ឈ្មោះ​ពេញ ដូច​ក្នុង​ស៊ីញេ​នេះ គឺ​សុទ្ធតែ​បង្ហាញថា ម្ចាស់​ហត្ថលេខា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​ស្ដង់ដា​រួម។ ទម្រង់​អក្សរ «S» បញ្ជាក់ថា គាត់​ពិត​ជាមាន​មោទកភាព​លើ​ខ្លួនឯង និង​មាន​ថាមពល​ប្រមូលផ្ដុំ​ខ្លាំងក្លា​បំផុត»។

ចំណែក​អ្នកវិភាគ Charal យល់ថា៖ «ហត្ថលេខា​ទាំង ២ របស់ Bill Gates សុទ្ធតែ​ងាយស្រួល​អាន និង​ដឹងបាន។ ប្រការនេះ​បញ្ជាក់ថា គាត់​ជាម​នុស្ស​ស្មោះត្រង់។ ទន្ទឹមនឹងនេះ វា​ក៏​បង្ហាញថា គាត់​តែងតែ​កំណត់​គោលដៅ និង​ការរំពឹងទុក​ខ្ពស់។ ទាំង ២ នេះ មើលទៅ​សុទ្ធតែ​ប្រាកដប្រជា ដែល​បញ្ជាក់ថា គាត់​ជាម​នុស្ស​ប្រកាន់ខ្ជាប់។ ក្រៅពីនេះ ហត្ថលេខា​ដែល​ពេញលេញ ស្ដែង​ឱ្យឃើញថា គាត់​ជាម​នុស្ស​ប្រឹងប្រែង ព្យាយាម ក៏ដូចជា​ការដែល​តែងតែ​ស្វែងរក​វិធី​ដើម្បី​ឈានដល់​គោលដៅ​​ដែល​បាន​កំណត់៕

Leave a Reply

Your email address will not be published. Required fields are marked *