នៅចំពោះមុខឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ Petaluma បានលើកឡើងនូវការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ នោះគឺការហាមឃាត់ការសាងសង់ស្ថានីយប្រេងសាំងថ្មី នៅទូទាំងទីក្រុង។
ដូចទៅនឹងតំបន់ដទៃទៀតនៅ សហរដ្ឋអាម៉េរិក វិបត្តិអាកាសធាតុកំពុងតែប្រែប្រួលយ៉ាងលឿននៅ Petaluma។ ទីក្រុង Petaluma របស់រដ្ឋ California ដែលមានចម្ងាយពី San Francisco ប្រហែល ៦៤ គីឡូម៉ែត្រ ទៅទិសខាងជើង កំពុងជួបបញ្ហាធ្ងន់ធ្ងន់ស្ដីពីប្រភពទឹក ដោយសារតែគ្រោះរាំងស្ងួត។ ក្នុងរយៈពេល ៧ ឆ្នាំកន្លង ទីនេះមានករណីភ្លើងឆេះព្រៃធំៗចំនួន ៥ លើក ក្នុងចំណោម ១៣ លើកដែលមានទំហំធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ California។
ដើម្បីទប់ទល់នឹងវិបត្តិនេះ រដ្ឋបាលក្រុង Petaluma បានដាក់ចេញនូវការសម្រេចចិត្តជាប្រវត្តិសាស្ត្រ នោះគឺបទបញ្ជាហាមឃាត់ការសាងសង់ស្ថីយប្រេងសាំងថ្មី ចាប់ពីខែមីនា ២០២១ ធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងដំបូងគេនៅ សហរដ្ឋអាម៉េរិក ដែលបានធ្វើដូច្នេះ។
បច្ចុប្បន្ន ទីក្រុង Petaluma មានស្ថានីយប្រេងសាំងចំនួន ១៦ កន្លែង ដែលកំពុងធ្វើសកម្មភាព។ ក្រៅពីកត្តាអាកាសធាតុ នៅមានកត្តាមួយផ្សេងទៀតដែលរួមចំណែកជួយជំរុញឱ្យ Petaluma ងាយស្រួលចេញបទបញ្ជានេះ គឺដោយសារដីភាគច្រើននៅក្នុងទីក្រុងមានសណ្ឋានរាបស្មើ ងាយស្រួលដល់ការធ្វើដំណើរដោយថ្មើរជើង និងជិះកង់៕