ការនាំចេញរបស់ ប្រទេសចិន ខ្ពស់ជាងពេលណាៗទាំងអស់ ចំណែក GDP ក៏ខ្ពស់បំផុតក្នុងអំឡុងពេលជិត ១ ទសវត្សរ៍ បើទោះជាមានវិបត្តិកូវីដ-១៩ ដូច្នេះ ថ្ងៃដែល ប្រទេសចិន ចូលមកកាន់កាប់តំណែង «មហាអំណាចសេដ្ឋកិច្ចលេខ ១ របស់ពិភពលោក» នឹងមិននៅយូរទៀតទេ។
យោងតាមសារព័ត៌មាន Bloomberg ទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិជាតិចិន (NBS) ដែលបានប្រកាសកាលពីថ្ងៃទី ១៧ មករា ២០២២ បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ ប្រទេសចិន បានឡើងដល់ ១១៤.៣៧ ទ្រីលាន (១១៤,៣៧០,០០០,០០០,០០០) យុន ប្រហែល ១៨ ទ្រីលានដុល្លារអាម៉េរិក ខ្ពស់បំផុតក្នុងរយៈពេលជិត ១០ ឆ្នាំកន្លង។
អ្វីដែលពិសេសជាងនេះទៀត នោះគឺ ការនាំចេញសរុបរបស់ ប្រទេសចិន នៅក្នុងឆ្នាំ ២០២១ បានកើនដល់ ៣.៣៦ ទ្រីលាន (៣,៣៦០,០០០,០០០,០០០) ដុល្លារអាម៉េរិក ខ្ពស់ជាងពេលណាៗទាំងអស់។ ឆ្នាំ ២០២១ តួលេខនៃការនាំចេញ-នាំចូលរបស់ ប្រទេសចិន ក៏បានឡើងដល់ ៦៧៦ ពាន់លានដុល្លារអាម៉េរិក។ សេដ្ឋកិច្ចប្រទេសនេះ មានអតិរេកពាណិជ្ជកម្មនៃការនាំចេញ-នាំចូល ឡើងដល់ ៦៧៦ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២១។
របាយការណ៍របស់ធនាគារពិភពលោក បង្ហាញថា GDP របស់ សហរដ្ឋអាម៉េរិក នឹងកើនតែ ៥.៦% នៅក្នុងឆ្នាំ ២០២១ ហើយល្បឿននៃកំណើនជាមធ្យម ត្រូវបានគណនាឃើញថា កើនតែ ១.០៥% ក្នុងដំណាក់កាល ២០២០-២០២។ មូលនិធិអន្តរជាតិ (IMF) ព្យាករថា កំណើនសេដ្ឋកិច្ចរបស់ សហរដ្ឋអាម៉េរិក ក្នុងឆ្នាំ ២០២១ កើនតែ ៦% ប៉ុណ្ណោះ។
បច្ចុប្បន្ន អ្នកជំនាញជាច្រើនព្រមានថា ចិន អាចដណ្ដើមបានតំណែងមហាអំណាចសេដ្ឋកិច្ចទី ១ របស់ពិភពលោក ពីដៃ សហរដ្ឋអាម៉េរិក នៅក្នុងអនាគតដ៏ខ្លីខាងមុខ ដែលអាចនៅឆ្នាំ ២០៣០ ឬឆ្នាំ ២០២៨៕