ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2017 នេះ ជាថ្ងៃដែលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
នៅមុនពេលបិទប្រកាសលទ្ធផលជាផ្លូវការ ក្រសួងអប់រំ បានចេញសេចក្តីប្រកាសមួយដែលបង្ហាញពីចំនួនសិស្សនិទ្ទេស A នៅទូទាំងប្រទេសជាមុនសិន ដែលក្នុងនោះ សិស្សនិទ្ធេស A នៅក្នុងរាជធានីភ្នំពេញមានចំនួនច្រើនជាងគេនៅក្នុងប្រទេស គឺមាន 194នាក់ បន្ទាប់មកគឺ ខេត្តសៀមរាប ដែលមានសិស្សជាប់និទ្ទេស A ចំនួន 47នាក់ និងលេខរៀងទី 3 គឺខេត្តកណ្តាល ដែលមានសិស្សជាប់និទ្ទេស A ចំនួន 26នាក់។
ក្រៅពីនោះគឺខេត្តនីមួយៗទទួលបាននិទ្ទេស A តាមចំនួនដូចខាងក្រោម៖
– បាត់ដំបង ចំនួន23នាក់
– កំពត ចំនួន21នាក់
– កំពង់ចាម ចំនួន20នាក់
– ព្រៃវែង ចំនួន១២នាក់
– បន្ទាយមានជ័យ ចំនួន12នាក់
– កំពង់ឆ្នាំង ចំនួន12នាក់
– ព្រះសីហនុ ចំនួន9នាក់
– កំពង់ធំ ចំនួន9នាក់
– តាកែវ ចំនួន8នាក់
– ត្បូងឃ្មុំ ចំនួន7នាក់
– ពោធិ៍សាត់ ចំនួន6នាក់
– ក្រចេះ ចំនួន6នាក់
– ស្វាយរៀង ចំនួន5នាក់
– ព្រះវិហារ ចំនួន2នាក់
– កែប ចំនួន2នាក់
– កំពង់ស្ពឺ ចំនួន1នាក់
– ប៉ៃលិន ចំនួន1នាក់
– កោះកុង ចំនួន1នាក់
ជារួមនៅទូទាំងប្រទេសឆ្នាំនេះ មានបេក្ខជនប្រឡង”ជាប់” ចំនួន 63,668នាក់ ត្រូវជា63.84% នៃបេក្ខជនវត្តមានសរុបចំនួន 99,728នាក់។ ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន 34,234នាក់ ត្រូវជា53.40% និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន 29,434នាក់ ត្រូវជា82.62%៕