ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ៦ មករានេះ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការបាត់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន ៣៩៩ សន្លឹក នៃភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្នុងសេចក្ដីជូនដំណឹងនេះ ក្រសួងរៀបចំដែនដី ក៏បានបញ្ជាក់ថា ក្រសួងសូមបដិសេធវិញ្ញាបនបត្រទាំងឡាយដែលបានបាត់ខាងលើ ដោយចាត់ជាអសារឥតការ។
ក្រសួងនេះក៏ស្នើឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ក្នុងការធ្វើកិច្ចសន្យាផ្សេងៗដែលទាក់ទងនឹងអចលនវត្ថុ ដូចជា ការទិញ-លក់ ការបង្កើតសិទ្ធិលើការបញ្ចាំ ជាដើម ដើម្បីចៀសវាងការធ្លាក់ក្នុងឧបាយកលរបស់ជនទុច្ចរិតដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងក្លាយ បំណងទទួលបានប្រាក់កក់ ឬប្រាក់កម្ចី។ល។
ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចខាងក្រោម៖