តម្រូវការទិញមាសដើម្បីរក្សាទ្រព្យបានកើនឡើងខ្ពស់នៅពេលអ្នកវិនិយោគមានការព្រួយបារម្ភអំពីល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ចសកលត្រូវបានគំរាមកំហែងដោយករណីឆ្លង វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង។
ចប់ការជួញដូរក្នុងថ្ងៃទី ៤ មករា មាសពិភពលោកប្រគល់ភ្លាម មានតម្លៃ ១,៨១៤ ដុល្លារអាម៉េរិក ឡើងថ្លៃ ១៣ ដុល្លារ/អោន។ កាលពីម្សិលមិញ មានពេលខ្លះ មាសឡើងថ្លៃដល់ ១,៨១៦ ដុល្លារ/អោន។ ព្រឹកនេះ មាសនៅតែមានតម្លៃក្នុងរង្វង់ ១,៨១៣ ដុល្លារ/អោន។
ដើមឆ្នាំ ២០២២ ទីផ្សារមូលបត្របានងើបក្បាលឡើងខ្ពស់ ប៉ុន្តែ នៅពេលអ្នកវិនិយោគមានការពិបាកក្នុងការវាយតម្លៃលើល្បឿននៃកំណើន ពួកគេក៏ងាកមករកមាស ដែលជាទ្រព្យសុវត្ថិភាព។ «ឥទ្ធិពលរបស់ អូមីក្រុង នឹងស្ដែងឱ្យឃើញច្បាស់បំផុតនៅលើបញ្ហាអតិផរណា និងការងើបឡើងនៃសេដ្ឋកិច្ច» Ed Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់ប្រចាំក្រុមហ៊ុនជើងសា OANDA អះអាងដូច្នេះ។
Wall Street កាលពីម្សិលមិញបានដាំក្បាលចុះ បន្ទាប់ពីការចាប់ផ្ដើមដ៏គួរឱ្យមានក្ដីសង្ឃឹម ដោយសារតែវិស័យផលិតកម្មនៅ សហរដ្ឋអាម៉េរិក ដើរយឺតមកវិញក្នុងខែមុន ចំណែកអ្នកវិនិយោគក៏នៅតែព្រួយបារម្ភអំពីបញ្ហា កូវីដ-១៩ ខណៈ ប្រទេសជាច្រើនបាន និងកំពុងចាត់វិធានការបន្ថែមដើម្បីទប់ទល់នឹងការឆ្លងរាលដាលរបស់ អូមីក្រុង។
TD Securities យល់ថា ការព្រួយភ័យអំពី អូមីក្រុង បានផ្ដើមធ្វើឱ្យតម្រូវការទិញមាសកើនឡើង។ ទោះជាយ៉ាងនេះក៏ដោយ «កំណើននេះត្រូវបានកាត់បន្ថយបន្ទាប់ពី Fed បានដំឡើងការប្រាក់កាលពីខែមីនា។ មាសមិនតម្រូវឱ្យបង់ការប្រាក់ថេរ ទើបវាមិនសូវទាក់ទាញចំណាប់អារម្មណ៍នៅពេលការប្រាក់ឡើងខ្ពស់។
ចំណែក Jim Wyckoff អ្នកវិភាគប្រចាំក្រុមហ៊ុន Kitco Metals វិញ យល់ថា ការបារម្ភអំពីបញ្ហាអតិផរណា អាចកើតឡើងវិញនៅលើទីផ្សារក្នុងរយៈពេលខ្លី ធ្វើឱ្យការវិនិយោគលើទ្រព្យហានិភ័យមានការថយចុះ។ តម្លៃរបស់មាសកើនឡើងបើទោះជាប្រាក់ចំណេញនៃមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក កើនឡើង និង «អំណាច» នៃប្រាក់ដុល្លារកើនឡើង។ Fed អាចនឹងដំឡើងការប្រាក់ ៣ ដង ក្នុងឆ្នាំ ២០២២ នេះ៕