(សហរដ្ឋអាម៉េរិក)-ទារកភ្លោះ ក្នុងនោះម្នាក់ឈ្មោះ Alfredo និងម្នាក់ទៀតឈ្មោះ Aylin បានចាប់កំណើតចំព្រឹត្តិការណ៍ឆ្លងឆ្នាំ ២០២១ ចូល ២០២២ ទើបពួកគេមានថ្ងៃខែឆ្នាំកំណើតខុសគ្នាទាំងស្រុង គួរឱ្យចាប់អារម្មណ៍។
អ្នកម្ដាយឈ្មោះ Fatima Madrigal បានបង្កើត Alfredo Antonio Trujillo នៅវេលាម៉ោង ២៣និង៤៥នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និង Aylin Yolanda Trujillo នៅវេលាម៉ោង ០ ថ្ងៃទី ១ មករា ២០២២។ ប្រការនេះធ្វើឱ្យពួកគេមានថ្ងៃខែឆ្នាំកំណើតមិនខុសគ្នា បើទោះជាបានចាប់កំណើតមុនក្រោយគ្នា ១៥ នាទី។
ទារកឈ្មោះ Aylin មានទម្ងន់ជាង ២.២ គីឡូក្រាម ចំណែក Alfredo ទម្ងន់ជាង ២.៧ គីឡូក្រាម។ ពួកគេទទួលបានចំណាប់អារម្មណ៍ច្រើនពីក្រុមអ្នកយកព័ត៌មាន ក៏ដូចជាសាធារណជន ដោយសារតែកើតចំព្រឹត្តិការណ៍ឆ្លងឆ្នាំ។
វេជ្ជបណ្ឌិត Ana Abril Arias នៃមន្ទីរពេទ្យ Natividad ក្នុងរដ្ឋ California ជាកន្លែងដែលទារកភ្លោះខាងលើចាប់កំណើត បាននិយាយថា នេះគឺជា «ករណីមួយក្នុងចំណោមករណីឆ្លងទន្លេដែលគួរឱ្យចងចាំបំផុតនៅក្នុងអាជីព» របស់គាត់។