រថភ្លើងអគ្គិសនីក្រោមដីធ្វើដំណើរក្នុងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោងមួយខ្សែ ដែលទើបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅទីក្រុង Shenzhen អាចចេញដំណើរ ឬចូលចតក្នុងស្ថានីយ និងបើកបិទទ្វារជូនអ្នកដំណើរដោយស្វ័យប្រវត្តិ។
ខ្សែរថភ្លើងអគ្គិសនីក្រោមដីលេខ ២០ បានក្លាយជាខ្សែរថភ្លើងបើកបរស្វ័យប្រវត្តទាំងស្រុងដំបូងបង្អស់សម្រាប់ទីក្រុង Shenzhen នៃខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេស ចិន បន្ទាប់ពីវាត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ២៨ ធ្នូ ២០២១។
រថភ្លើងនេះមានទូសរុបចំនួន ៨ និងអាចបើកបរក្នុងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង។ បច្ចេកវិទ្យានៅលើរថភ្លើងនេះ អនុញ្ញាតឱ្យវាចេញចូលស្ថានីយ និងបើកបិទទ្វារដោយស្វ័យប្រវត្តិនៅពេលមកដល់ទីតាំងសំចតនានានៅលើផ្លូវដែកប្រវែង ៨.៤៣ គីឡូម៉ែត្រ ដែលមានស្ថានីយសំចតចំនួន ។
ការដាក់ឱ្យប្រើប្រាស់ខ្សែរថភ្លើងអគ្គិសនីក្រោមដីលេខ ២០ នេះ ជួយឱ្យចំនួននៃខ្សែរថភ្លើងក្រោមដីសរុបរបស់ទីក្រុង Shenzhen កើនឡើងដល់ ១២ ខ្សែ និងចម្ងាយផ្លូវសរុបឡើងដល់ ៤១៩ គីឡូម៉េត្រ។