ក្រុមហ៊ុន Thaiholdings នឹងបណ្ដាក់ទុន ៥% នៃទុនសរុបរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Thaispace ដែលតួលេខនេះប្រហាក់ប្រហែលនឹង ៥៨,៥២៦,០០០ ដុល្លារអាម៉េរិក។ ឆ្នាំ ២០២២ Thaispace នឹងធ្វើ IPO នៅឯផ្សារហ៊ុន សហរដ្ឋអាម៉េរិក។
កាលពីថ្ងៃទី ២៩ ធ្នូ ក្រុមហ៊ុន Thaiholdings នៅប្រទេស វៀតណាម បានប្រកាសបង្កើតក្រុមហ៊ុនមូលបត្រ Thaispace។ Thaispace នឹងមានទុនប្រមាណ ១,១៧០,០០០,០០០ ដុល្លារអាម៉េរិក ក្នុងនោះ Thaiholdings នឹងបោះទុន ៥% នៃដើមទុនសរុបរបស់ Thaispace ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធនេះនឹងមានទីស្នាក់ការកណ្ដាលនៅកោះ ហ្វ៊ូក្វុក (កោះត្រល់) ខេត្ត កៀនហ្សាង ប្រទេសវៀតណាម។
Thaiholdings ឱ្យដឹងថា Thaispace នឹងមានជើងហោះហើរទៅកាន់ទីអវកាសដំបូង ចេញពីកោះត្រល់ ក្នុងអំឡុងពីឆ្នាំ ២០២៦ ដល់ ២០៣០ បើសិនជាទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម។