មហាសេដ្ឋី Elon Musk នៅក្នុងឆ្នាំ ២០២១ ទទួលបានជោគជ័យជាច្រើន ខណៈដែលលោកបានក្លាយជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោក ចំណែកគម្រោងអវកាសនានាប្រកបដោយមហិច្ឆតា ក៏សម្រេចបានផ្លែផ្កាធំធេង។ លោក Elon Musk ដណ្ដើមបានតំណែងលេខ ១ ពីកំពូលមហាសេដ្ឋីអាម៉េរិក Jeff Bezos ដោយក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបំផុតរបស់ពិភពលោក នេះបើតាម Bloomberg។
ចំណែក Analyst Estimates បានចេញផ្សាយថា បរិមាណរថយន្ត Tesla ដែលត្រូវបានប្រគល់ដល់ដៃអតិថិជន បានកើនឡើង ៨០% ក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំ ២០២។ SpaceX បានបាញ់បង្ហោះយានអវកាសច្រើនជាងគូប្រជែងនានានៅ សហរដ្ឋអាម៉េរិក។
និយាយអំពីវិស័យនៅលើដី ក្រុមហ៊ុន Tesla បានចាប់ផ្ដើមឆ្នាំ ២០២១ ប្រកបដោយភាពរលូន ដោយចំណូលសរុបក្នុងត្រីមាសទី ១ កើន ៧៤% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលនេះ មួយផ្នែកគឺបានមកពីទីផ្សារនៅប្រទេស ចិន។ ត្រីមាសទី ៣ ឆ្នាំ ២០២១ ក្រុមហ៊ុន Tesla នៅតែរកបានប្រាក់ចំណេញច្រើន ស្មើនឹង ៣០%។
មិនត្រឹមតែការបង្កើនការអភិវឌ្ឍរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្តនោះទេ លោក Musk កាលពីខែសីហា ថែមទាំងបានបង្ហាញផលិតផលថ្មីដែលមានឈ្មោះថា Tesla Bot ផងដែរ។ នេះគឺជារ៉ូបូតរូបរាងមនុស្សដែលត្រូវបានលោក Musk សង្ឃឹមថា នឹងអាចបំពេញភារកិច្ចរួមរបស់មនុស្សយន្ត។
ក្នុងវិស័យអវកាស ឆ្នាំនេះ លោក Musk បន្តការងារពង្រីកសម្មភាពរបស់ Starship។ លោករំពឹងថា នេះនឹងជាយានអវកាសអាចប្រើប្រាស់ច្រើនដងដំបូងគេ ដែលនឹងអាចនាំមនុស្សឡើងទៅកាន់ឋានព្រះចន្ទ និងពិភពព្រះអង្គារ។
កាលពីខែមីនា មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង រូបនេះ បានប្រកាសគម្រោងសាងសង់ទីក្រុងថ្មីដែលមានឈ្មោះថា Starbase នៅក្នុងរដ្ឋ Texas។ លោកក៏គ្រោងនឹងប្រើប្រាស់ទីក្រុងនេះជាកន្លែងបាញ់បង្ហោះយាន Starship ផងដែរ។
ប្រព័ន្ធសាកល្បងរបស់ Starship របស់ SpaceX កាលពីខែឧសភា បានចុះចតដោយជោគជ័យនៅក្នុងការសាកល្បងលើកទី ។ ក្រៅពី Starship ក្រុមហ៊ុន SpaceX ក៏បន្តបង្កើតមូលដ្ឋានគ្រឹះថ្មីៗមួយចំនួនទៀតដែរ។
ក្រុមហ៊ុននេះបានបាញ់បង្ហោះយានអវកាសដឹកមនុស្សដំបូង ទៅកាន់គន្លងគោចរ។ យានបាននាំអ្នកអវកាសរបស់ NASA ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) លើកទី ២ ក្នុងឆ្នាំ ២០២។ ក្រុមអ្នកអវកាសលើយាន Dragon បានអរគុណដល់គ្រប់គ្នា និងថ្លែងថា ជើងហោះហើរពិតជាអស្ចារ្យ ប្រសើរជាងអ្វីដែលពួកគេបានស្រមៃទៅទៀត។
ក្រុមហ៊ុន SpaceX ក៏បានទទួលជ័យជំនះក្នុងការដេញថ្លៃសម្រាប់សកម្មភាពអភិវឌ្ឍយានចុះចតលើឋានព្រះចន្ទសម្រាប់ NASA ផងដែរ។
Starlink ដែលជាគម្រោងផ្គត់ផ្គង់អ៊ីនធើណិតរបស់លោក Elon Musk ក៏បានស្គាល់ការរីកចម្រើនយ៉ាងលឿនក្នុងឆ្នាំ ២០២១ និងឈានចូលដល់ដំណាក់កាលសាកល្បងនៅក្នុងតំបន់ដាច់ស្រយាលបំផុតមួយចំនួនរបស់ សហរដ្ឋអាម៉េរិក។ កាលពីខែកក្កដា Starlink បានឱ្យដឹងថា បានបាញ់បង្ហោះផ្កាយរណបប្រមាណ ១,៨០០ គ្រឿង និងផ្គត់ផ្គង់អ៊ីនធើណិតដល់មនុស្សចំនួនប្រហែល ១៤០,០០០ នាក់ នៅក្នុងប្រទេសជាង ២០។
កាលពីថ្ងៃទី ២ ធ្នូ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានអវកាសលើកទី ២៧ នៅក្នុងឆ្នាំ ២០២១ នាំយកផ្កាយរណប Starlink ជិត ៥០ គ្រឿង ទៅដាក់នៅក្នុងគន្លងគោចរ។
មហិច្ឆតារបស់ Musk មិនត្រឹមតែប៉ុណ្ណឹងទេ លោកថែមទាំងមានគម្រោងសាងសង់រោងចក្រផលិតឡានអគ្គិសនីធំៗចំនួន ២ ទៀត នៅ សហរដ្ឋអាម៉េរិក និង អាល្លឺម៉ង់។ គោលដៅសម្រាប់ឆ្នាំក្រោយរបស់មហាសេដ្ឋីរូបនេះ គឺការបាញ់បង្ហោះយានអវកាសគំរូ Starship ដំបូងទៅកាន់គន្លងតារាវិថី។
SpaceX កំពុងតែស្វែងរកវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាត និងកំពុងរង់ចាំការវាយតម្លៃផ្នែកបរិស្ថានពីស្ថាប័នគ្រប់គ្រងអាកាសចរណ៍របស់ សហរដ្ឋអាម៉េរិក ដែលនឹងធ្វើឡើងនៅចុងឆ្នាំ ២០២១។ Starlink ក៏កំពុងមានគម្រោងសុំច្បាស់អាជ្ញាធរដើម្បីបាញ់បង្ហោះផ្កាយរណបជាច្រើនគ្រឿងថែមទៀតនៅឆ្នាំក្រោយ។
បច្ចុប្បន្ន លោក Musk មានបំណងបង្ហាញកំណែគំរូនៃរថយន្តអគ្គិសនីប្រភេទទ្រុង ដែល Tesla គ្រោងនឹងផលិតទ្រង់ទ្រាយធំនៅឆ្នាំ ២០២១។
មហាសេដ្ឋី Elon Musk ទំនងជានឹងដាក់ចេញនូវមហិច្ឆតាថ្មីៗជាច្រើនថែមទៀត ចាប់ពីរថយន្តអគ្គិសនីនៅលើដី រហូតដល់រ៉ុក្កែតក្នុងវិស័យអវកាស ដែលជួយឱ្យលោកទទួលបានជោគជ័យ និងប្រាក់កាសច្រើនក្នុងអនាគត៕