យោងតាមរបាយការណ៍របស់ Hurun សហរដ្ឋអាម៉េរិក មានក្រុមហ៊ុនធុរកិច្ចថ្មីដែលត្រូវបានកំណត់តម្លៃចាប់ពី ១ ពាន់លានដុល្លារឡើងទៅ ចំនួន ៤៨៧ ស្ថាប័ន ស្មើនឹង ៤៦% ធៀបនឹងចំនួនសរុបរបស់ពិភពលោក។
សន្ទស្សន៍ក្រុមហ៊ុនខ្នាតយូនីខនសកល (The Global Unicorn Index) ឆ្នាំ ២០២១ ដែលទើបត្រូវបានប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ Hurun ដែលមានទីស្នាក់ការនៅ ទីក្រុងសៀងហៃ ប្រទេសចិន បានឱ្យដឹងថា គិតត្រឹមចុងខែវិច្ឆិកា ២០២១ ពិភពលោកមានក្រុមហ៊ុនធុរកិច្ចថ្មីខ្នាត យូនីខន សរុបចំនួន ១,០៥៨ ស្ថាប័ន។ ប្រទេសចំនួន ៤២ មានក្រុមហ៊ុនខ្នាត យូនីខន យ៉ាងតិចចំនួន ។ យូនីខន (Unicorn) គឺជាបណ្ដាក្រុមហ៊ុនធុរកិច្ចថ្មី (Startup) ដែលត្រូវបានកំណត់តម្លៃចាប់ពី ១ ពាន់លានដុល្លារឡើងទៅ។
ក្នុងចំណោមនោះ សហរដ្ឋអាម៉េរិក កំពុងនាំមុខគេ ដោយមានក្រុមហ៊ុនខ្នាត យូនីខន ចំនួន ៤៨៧ ស្ថាប័ន ស្មើនឹង ៤៦%។ ក្នុងឆ្នាំ ២០២១ នេះ សហរដ្ឋអាម៉េរិក ក៏មានក្រុមហ៊ុនថ្មី ខ្នាត យូនីខន ចំនួន ២៥៤ ស្ថាប័នថែមទៀត។
ឈរលំដាប់លេខ ២ គឺ ប្រទេសចិន ដោយមាន ៣០១ ស្ថាប័ន ត្រូវបានចាត់ចូលក្នុងលំដាប់ យូនីខន ស្មើនឹង ២៨%។ ក្នុងឆ្នាំនេះ ប្រទេសចិន ក៏មានក្រុមហ៊ុនធុរកិច្ចថ្មីដែលមានតម្លៃចាប់ពី ១ ពាន់លានដុល្លារ ចំនួន ៧៤ ស្ថាប័នថែមទៀតដែរ។
ចំណែកលំដាប់ទី ៣ គឺ ប្រទេសឥណ្ឌា ដោយមានក្រុមហ៊ុនធុរកិច្ចថ្មីចំនួន ៣៣ ស្ថាប័នថែមទៀត ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ The Global Unicorn Index នៅឆ្នាំនេះ នាំឱ្យតួលេខសរុបរបស់ប្រទេសនេះកើនដល់ ៥៤ ស្ថាប័ន។
ខាងក្រោមនេះគឺជាតារាងស្ដីពីបណ្ដាកំពូលក្រុមហ៊ុនធុរកិច្ចថ្មីខ្នាត យូនីខន ទាំង ១០ របស់ពិភពលោក សម្រាប់ឆ្នាំ ២០២១៖