ខ្ទង់ប្រាក់ចំនួន ១,០០០ ដុល្លារដែលប្រហាក់ប្រហែលនឹងតម្លៃ MacBook Air ១ គ្រឿង ត្រូវបាន Apple ផ្ដល់ជូនបុគ្គលិកសម្រាប់ជួយដល់ការទិញឧបករណ៍ដើម្បីធ្វើការពីចម្ងាយ។
យោងតាម Bloomberg ស្ថានការណ៍ស្មុគស្មាញរបស់ កូវីដ-១៩ ពិសេសគឺ វ៉ារ្យ៉ង់អូមីក្រុង បានធ្វើឱ្យ Apple ត្រូវពន្យារពេលដោយមិនមានកាលកំណត់ សម្រាប់ការអនុញ្ញាតឱ្យបុគ្គលិកវិលត្រលប់មកធ្វើការនៅការិយាល័យ។ មុននោះ Apple បានប្រកាសថា ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នឹងជាថ្ងៃដំបូងនៃការត្រលប់ចូលធ្វើការរបស់បុគ្គលិក។ ក្រុមហ៊ុននេះក៏បានសន្យាផ្ដល់ប្រាក់លើកទឹកចិត្ត ១,០០០ ដុល្លារ/បុគ្គលិកម្នាក់ សម្រាប់ការប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួនដើម្បីធ្វើការពីផ្ទះ។
កាលពីដើមខែកក្កដា ក្រុមហ៊ុន Microsoft ក៏បានប្រកាសផ្ដល់ប្រាក់ ១,៥០០ ដុល្លារ ដល់បុគ្គលិកគ្រប់រូប ក្រោយរយៈពេល ១ ឆ្នាំ ដែលបានរងផលប៉ះពាល់ពី កូវីដ-១។
ក្រៅពី Apple ក្រុមហ៊ុន Google និង Meta (Facebook) ក៏ត្រូវពន្យារពេលថ្ងៃត្រលប់ចូលធ្វើការរបស់បុគ្គលិកផងដែរ ដោយសារតែ អូមីក្រុង។ បណ្ដាក្រុមហ៊ុនធំៗ ដូចជា Upwork និង Pinterest ជាដើម ក៏កំពុងតែបិទទ្វារការិយាល័យ ដោយឱ្យបុគ្គលិកធ្វើការពីផ្ទះ ។ ចំណែក Spotify វិញ កន្លងមកបានប្រកាសកម្មវិធីអនុញ្ញាតឱ្យបុគ្គលិក «ធ្វើការពីគ្រប់ទីកន្លែង» ជារៀងរហូត ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២។
ទម្រង់នៃការធ្វើការពីចម្ងាយនឹងមិនត្រូវបានអនុវត្តឡើយ សម្រាប់បុគ្គលិកលក់រាយនៅក្នុងហាង Apple Store ជាង ៥០០ កន្លែងនៅទូទាំងពិភពលោក៕