ខ្យល់កំបុតត្បូង បង្ហាញវត្តមាននៅក្នុងខ្យល់ព្យុះដែលអមដោយផ្គររន្ទះ និងអាចមានល្បឿនឡើងដល់ ៤០០ គីឡូម៉ែត្រ/ម៉ោង។
ខ្យល់កំបុតត្បូងគឺជាមួយក្នុងចំណោមបាតុភូតអាកាសធាតុដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ ដូច្នេះ តើខ្យល់កំបុតត្បូង កើតឡើងដោយរបៀបណា?
នៅពេលព្រះអាទិត្យដុតកំដៅដី ខ្យល់នៅក្បែរផ្ទៃដីក៏ឡើងក្ដៅជាងមុន ហើយក៏ជះទៅលើអាកាស។ ខ្យល់នេះតែងរីកទៅជាដុំពពកគុយមុលឡូណាំប៊ូស (cumulonimbus) ស្ដើង ជាប្រភេទពពកដែលអាចបង្ហាញខ្លួននៅក្នុងព្យុះ អមដោយផ្គររន្ទះ។ ប៉ុន្តែ បើសិនបរិយាកាសនៅឯស្រទាប់អូហ្សូន មិនមានស្ថិរភាព ខ្យល់បរិយាកាសក្ដៅនឹងបន្តជះទៅលើអាកាសកាន់តែខ្ពស់ និងបង្កើតបានជាពពកគុយមុលឡូណាំប៊ូស នៅលើមេឃ និងរីកធំឡើង។
បើសិនប្រការនេះកើតឡើងនៅក្នុងបរិយាកាសដែលល្បឿនខ្យល់កើនទៅតាមកម្ពស់ ដែលហៅថា បាតុភូតខ្យល់កំបុត ពេលនោះ ខ្យល់អាកាសផ្លាស់ទីក្នុងល្បឿនលឿននៅទីខ្ពស់អាចចាប់ផ្ដើមវិលជុំ និងបង្វិលបរិយាកាសយឺតជាងផ្នែកខាងក្រោម។ ប្រការនេះបង្កើតបានជារលកខ្យល់អរូបិយមួយដែលលាតសន្ធឹងបណ្ដោយពពក ហើយវិលជុំវិញដូចទៅនឹងស៊ីឡាំង។
រលកខ្យល់ក្ដៅ និងមានកម្លាំងខ្លាំង បាញ់ឆ្ពោះទៅលើ ធ្វើឱ្យ «ស៊ីឡាំង» នេះ ត្រូវបញ្ឈរខ្លួន បង្កើតបានជាបង្គោលខ្យល់កួច ដែលខ្មែរហៅថា ខ្យល់ប្រមោយដំរី ឬខ្យល់កំបុតត្បូង។ ខ្យល់ព្យុះអមជាមួយនឹងផ្គររន្ទះ កើតឡើងជាមួយនឹងខ្យល់កំបុតត្បូងដូច្នេះ ត្រូវបានគេហៅថា ព្យុះ «supercell»។
ខ្យល់ត្រជាក់ត្រូវដាំក្បាលចុះនៅក្នុង supercell ទាញខ្យល់ប្រមោយដំរីនេះកាន់តែវែងចុះមកក្រោម។ ចុងក្រោយ រលកនៃខ្យល់កួចអាចប្រមូលផ្ដុំគ្នាយ៉ាងក្រាស់ រហូតដល់ថ្នាក់បង្កើតបានជាខ្យល់កំបុតត្បូងហាប់ណែន និងមានកម្លាំងខ្លាំងក្លា។
នៅពេលខ្យល់កំនួចខ្យល់ដាំក្បាលចុះដល់ដី ពេលនោះ ខ្យល់កំបុតត្បូងក៏កើតមានឡើង។ ខ្យល់កំបុតត្បូង ពេលខ្លះអាចធ្វើដំណើរក្នុងល្បឿនជាង ៤០០ គូឡូម៉ែត្រ/ម៉ោង ហើយអាចកួចប៉ើងរថយន្តដឹកទំនិញ និងកម្ទេចសំណង់នានាបានយ៉ាងងាយស្រួល៕