បើទោះជាឆ្នាំ ២០២១ ពិភពលោកបានមើលឃើញអំពីល្បឿនងើបឡើងវិញយ៉ាងលឿនរបស់សេដ្ឋកិច្ច ប៉ុន្តែ នៅតែមានឧបសគ្គជាច្រើនទៀតដែលត្រូវដោះស្រាយ។
ឆ្នាំ ២០២១ ត្រូវបានចាប់ផ្ដើមដោយការជឿជាក់ដែលថា ដោយការប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រ និងក្រុមហ៊ុនផលិតវ៉ាក់សាំងនានា វ៉ា់សាំងបង្ការជំងឺកូវីដ-១៩ នឹងត្រូវបានផ្ដត់ផ្គង់នៅទូទាំងសកលលោក ហើយជំងឺរាតត្បាតសកលនេះនឹងក្លាយជាអតីតកាល។
ប៉ុន្តែ ជាក់ស្ដែង គ្រប់យ៉ាងមិនបានកើតឡើងដូចការរំពឹងទុក ព្រោះថា វីរុសកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី ជាច្រើនបានបង្ហាញវត្តមាន ក្នុងនោះមាន ដេលតា និង អូមីក្រុង ជាដើម។ បញ្ហានេះបាន និងកំពុងធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះនៅស្ទើរគ្រប់វិស័យ គ្រប់កន្លែងក្នុងពិភពលោក។ បណ្ដាញផ្គត់ផ្គង់ទំនិញត្រូវកាត់ផ្ដាច់ អតិផរណាកើតឡើង តម្លៃប្រេងឥន្ធនៈធ្លាក់ចុះ និងកើនឡើងយ៉ាងគំហុក ខណៈការិយាល័យនានាគ្មានបុគ្គលិក ព្រោះត្រូវក្រុមហ៊ុនស្នើឱ្យឈប់ ផ្អាក ឬត្រូវធ្វើការពីផ្ទះ។
យោងតាមសារព័ត៌មាន Bloomberg ខាងក្រោមនេះគឺជាបណ្ដារូបថតដែលបង្ហាញអំពីជ្រុងជាច្រើននៃសេដ្ឋកិច្ចរបស់ពិភពលោក នៅក្នុងឆ្នាំ ២០២១ នេះ៖
ទីក្រុងហ្វ្រែងហ្វ៊ើត (Frankfurt) ថ្ងៃទី ១១ កុម្ភៈ៖ ការិយាល័យនានាក្នុងអគារមួយ គ្មានបុគ្គលិកធ្វើការសូម្បីតែម្នាក់។
ទីក្រុងស៊ីដនី ថ្ងៃទី ២០ កុម្ភៈ៖ បុគ្គលិកផ្នែកលក់ដេញថ្លៃមួយរូបកំពុងតែបញ្ចុះបញ្ចូលគ្រប់គ្នានៅក្នុងព្រឹត្តិការណ៍លក់ដេញថ្លៃផ្ទះមួយខ្នងនៅ Paddington។
នៅតំបន់ ណាដវ៉ូយជី (Nadvoitsy) របស់ រុស្ស៊ី ថ្ងៃទី ១៨ មីនា៖ វិស្វករម្នាក់កំពុងធ្វើការនៅក្នុងបន្ទប់ «ជីក» រកប្រាក់ឌីជីថល របស់ CryptoUniverse ដែលកាលណោះ Bitcoin ឡើងថ្លៃកប់ពពក។
អេហ្ស៊ីប ថ្ងៃទី ២៣ មីនា៖ កប៉ាល់ Ever Given ជាប់គាំងលើព្រែកជីក Suez ធ្វើឱ្យស្ទះទំនិញ និងខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។
ទីក្រុងប៉េកាំង ថ្ងៃទី ២១ មេសា៖ ក្រុមបុគ្គលិកប្រគល់អាហាររបស់ Meituan។ បណ្ដាក្រុមហ៊ុនដឹកអាហារ រកស៊ីជោគជ័យក្នុងសម័យកូវីដ-១។
ទីក្រុងម៉ៃអាមី (Miami) របស់ សហរដ្ឋអាម៉េរិក ថ្ងៃទី ៤ មិថុនា៖ មនុស្សជាង ១២,០០០ នាក់ ចូលរួមព្រឹត្តិការណ៍មួយដែលត្រូវគេចាត់ទុកថាជាវេទិកាធំបំផុតស្ដីពីប្រាក់ឌីជីថល Bitcoin។
ទីក្រុងឡុងដ៍ ថ្ងៃទី ៦ កញ្ញា៖ ក្រោយការរាតត្បាត ១៨ ខែ របស់ កូវីដ-១៩ បុគ្គលិកផ្នែកគក់ជេរក៏បានត្រលប់មកផ្សារជួញដូរហ៊ុនលោហធាតុ London Metal Exchange។
រដ្ឋកាលីហ្វរញ៉ា ថ្ងៃទី ៩ តុលា៖ កប៉ាល់ដឹកទំនិញនានា កំពុងរង់ចាំវេនចូលចតនៅកំពង់ផែ Los Angeles និង Long Beach។
ទីក្រុងឡាក់ណាវ (Lucknow) របស់ ឥណ្ឌា ថ្ងៃទី ១៣ តុលា៖ ប្រជាជនចាប់ផ្ដើមចេញធ្វើការ រកស៊ី។
ទីក្រុងនីវយ៉ក ថ្ងៃទី ២១ តុលា៖ អគារ Summit One Vanderbilt តម្លៃ ៣.៣ ពាន់លានដុល្លារ ក្នុងថ្ងៃសម្ពោធបើកដំណើរការ៕