ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម ស្នើឱ្យអនុវត្តសាកល្បងការបើកជើងហោះហើរពាណិជ្ជកម្ម វៀតណាម-អន្តរជាតិ ចាប់ពីថ្ងៃទី ១៥ ធ្នូ ក្នុងនោះមានទីផ្សារ កម្ពុជា ផងដែរ។ នេះបើតាមលទ្ធផលនៃប្រជុំដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀតណាម ហ្វាម ប៊ិញ មិញ (Pham Binh Minh) កាលពីថ្ងៃទី ៩ ធ្នូ ២០២។
វៀតណាម បានស្នើឱ្យបែងចែកការបើកជើងហោះហើរសាកល្បងជាពីរដំណាក់កាល។ ដំណាក់កាលទី១ (ចាប់ពីថ្ងៃទី ១៥ ខែធ្នូ) នឹងមានជើងហោះហើររវាង វៀតណាម និងបណ្ដាទីផ្សារមួយចំនួន រួមមាន៖ ទីក្រុងប៉េកាំង (ប្រទេសចិន), តូក្យូ (ជប៉ុន), សេអ៊ូល (កូរ៉េខាងត្បូង), តៃប៉ិ (កោះតៃវ៉ាន់), បាងកក (ថៃ), សិង្ហបុរី, វៀងចន្ទន៍ (ឡាវ), ភ្នំពេញ, សាន ហ្វ្រានស៊ីស្កូ ឬ ឡូស អានជេលេស (សហរដ្ឋអាម៉េរិក)។
ដំណាក់កាលទី២ (អនុវត្តក្នុងរយៈពេល ១ ខែ ចាប់ពីដំណាក់ទី ១ បានបញ្ចប់) គ្រោងនឹងអនុវត្តចាប់ពីខែមករា ២០២១។ ដំណាក់កាលនេះនឹងត្រូវបានបន្ថែមទីផ្សារជាច្រើនទៀត រួមមាន៖ ទីក្រុងគួឡាឡាំពួ (ម៉ាឡេស៊ី), ហុងកុង, បារីស, ហ្វ្រែងហ្វើត (អាល្លឺម៉ង់), ស៊ីដនី (អូស្ត្រាលី) និង មូស្គូ។
អ្នកដំណើរដែលចូលមក ប្រទេសវៀតណាម ត្រូវតែជាអ្នកដែលបានទទួលការចាក់វ៉ា់ក់សាំងពេញលេញ (២ ដូស) ឬបានជាពីជំងឺកូវីដ-១៩, មានលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង មុនពេលឡើងយន្តហោះ៕