Skip to content

មហា​សេដ្ឋី​ Elon Musk កាន់កាប់​​ជាង​​ពាក់​កណ្ដាល​​នៃ​​ចំនួន​​ផ្កាយរណប​នៅលើ​មេឃ! អ្នកជំនាញ​កំពុង​ព្រួយបារម្ភ​អំពី​ការរកស៊ី​ផ្ដាច់មុខ​នៅ​​ក្នុង​ទី​អវកាស​របស់ Starlink

ចូរ​ស្រមៃ​ថា ថ្ងៃមួយ មហាសេដ្ឋី Elon Musk មិន​សប្បាយចិត្ត ហើយ​ឡើង Twitter ប្រកាសថា «Starlink ឈប់​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត» ពេលនោះ តើ​ពិភពលោក​នឹង​ទៅជា​យ៉ាងណា?

សារព័ត៌មាន Financial Times ចុះផ្សាយ​ថា មេដឹកនាំ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​បណ្ដា​ប្រទេស​ក្នុង​តំបន់ បញ្ឈប់​ការផ្ដល់​ភាពងាយស្រួល​ដល់​មហិច្ឆតា​គ្រប់គ្រង​សេដ្ឋកិច្ច​នៅ​ទី​អវកាស​ថ្មី​របស់ មហាសេដ្ឋី Elon Musk។ ទន្ទឹមនឹងនេះ មេដឹកនាំ​របស់ ESA ក៏បាន​ព្រមាន​ថា កង្វះ​សកម្មភាព​សហការ​គឺ​មានន័យថា បណ្ដោយឱ្យ​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក រូបនេះ «កំណត់​លក្ខខណ្ឌ» ដោយ​ខ្លួនឯង នៅក្នុង​ទី​អវកាស។

ថ្លែងថា ការត្រៀមខ្លួន​ជាស្រេច​របស់ អឺរ៉ុប ក្នុង​ការជួយ​ពង្រីក​យ៉ាង​លឿន​នូវ​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប Starlink របស់ Elon Musk មាន​ទំនោរ​ទៅរក​ការ​រាំងខ្ទប់​បណ្ដា​ក្រុមហ៊ុន​ក្នុង​តំបន់ រកឃើញ​សក្ដានុពល​របស់​ពាណិជ្ជកម្ម​អវកាស។

ប្រទេស​អាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានដាក់​សំណើ​ទៅកាន់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ដែលជា​ស្ថាប័ន​ចាត់ចែង​ការប្រើប្រាស់​ប្រេកង់​អត់​ខ្សែ​សម្រាប់​បញ្ជូន​ទិន្នន័យ ដើម្បី​ផ្ដល់​វិសាល​គម​ដល់​ផ្កាយរណប​ប្រមាណ ៤០,០០០ គ្រឿង របស់​ក្រុមហ៊ុន Starlink។ លោក Musk ទទួលបាន​ការយល់ព្រម​សម្រាប់​ការប្រើប្រាស់​ផ្កាយរណប​ជាង ៣០,០០០ គ្រឿង តាមរយៈ​ស្ថាប័ន​គ្រប់គ្រង​របស់ សហរដ្ឋ​អាម៉េរិក។

ឆ្នាំនេះ លោក Musk ឱ្យដឹងថា ក្រុមហ៊ុន​ផលិត​រ៉ុក្កែត​ឯកជន​របស់លោក បាន​ត្រៀម​ទុន​រហូតដល់ ៣០ ពាន់​លាន​ដុល្លារ ដើម្បី​ពង្រីក Starlink។

Josef Aschbacher អគ្គនាយក​ថ្មី​របស់ ESA

«មាន​មនុស្ស​ម្នាក់ កាន់កាប់​ចំនួន​ជាង​ពាក់កណ្ដាល​នៃ​ផ្កាយរណប​សរុប​ដែល​កំពុងដំណើរការ​នៅលើ​ពិភពលោក…ជាក់ស្ដែង គាត់​កំពុងតែ​ដាក់ចេញ​នូវ​គោលការណ៍​ច្បាប់។ ពិភពលោក​ដែល​នៅសល់​ពីនេះ រួមទាំង អឺរ៉ុប ផងដែរ…មិនបាន​ប្រតិកម្ម​ឱ្យទាន់ពេល»។

ការប្រញាប់​ទាញយក​សក្ដានុពល​រប​ស់​ពាណិជ្ជកម្ម​អវកាស បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការដែល​មិនមាន​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ក្នុង​ទី​អវកាស​ជា​សកល​សម្រាប់​គន្លង​គោ​ចរក​ម្ពា​ស់ទាប ដែលជា​តំបន់​មួយ​មាន​ចម្ងាយ ២,០០០ គីឡូម៉ែត្រ ពី ផែនដី ជាទី​ដែល​សេវាកម្ម​ពាណិជ្ជកម្ម​ថ្មី​នានា ត្រូវបាន​គេ​កំណត់​ជា​គោលដៅ។

Franz Fayot ដែលជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់ ប្រទេស​លុច​សំបួ (Luxembourg) ក៏មាន​ការព្រួយបារម្ភ​ដូច​ទៅនឹង​មេដឹកនាំ​នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ផងដែរ។

ការដែល​លោក Musk ផលិត​ផ្កាយរណប​ដោយ​ខ្លួនឯង និង​អាច​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត​របស់ SpaceX គឺ​មានន័យថា គាត់​អាច​ផ្លាស់​ទី​បាន​លឿន​ជាង​គូប្រជែង​នានា ដើម្បី​កាន់កាប់​ផ្ទៃរាប​ដ៏​ធំធេង​នៅ​ទី​អវកាស។

ភាគី​ខាង​ក្រុមហ៊ុន Starlink របស់​មហាសេដ្ឋី Elon Musk មិនទាន់មាន​ប្រតិកម្ម​អ្វី​ចំពោះ​បញ្ហា​ដែល​បានលើកឡើង​ខាងលើនេះ​នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *