លោក Sean Parker ដែលត្រូវបានគេហៅថា អ្នក «យល់ច្បាស់ពី Facebook ជាង Mark Zuckerberg» គឺជាបុរសម្នាក់នេះហើយ។
Sean Parker បានរកឃើញជោគជ័យតាំងតែពីវ័យនៅក្មេង៖ អាយុ ១៩ ឆ្នាំ បានក្លាយជាសហស្ថាបនិករបស់ Napster ដល់អាយុ ២៤ ឆ្នាំ ក្លាយជាប្រធានស្ថាបនិករបស់ Facebook ដែលជាបណ្ដាញសង្គមដ៏ធំមួយរបស់ពិភពលោក នាពេលបច្ចុប្បន្ន។
អ្នកជំនួញរូបនេះ បច្ចុប្បន្នមានអាយុ ៤២ ឆ្នាំ និងមានទ្រព្យចំនួន ២.៨ ពាន់លានដុល្លារអាម៉េរិក។ ខាងក្រោមនេះគឺជារឿងរ៉ាវនៃមុខជំនួញខ្លះៗរបស់ Parker ៖
Sean Parker កើតនៅក្នុងក្រុង Herndon រដ្ឋ Virginia សហរដ្ឋអាម៉េរិក។ ឆ្នាំដែលរៀនថ្នាក់ទី២ លោកត្រូវបានឪពុកបង្រៀនអំពីវិធីសសេរកូដនៅលើកុំព្យូទ័រ។ ប៉ុន្មានឆ្នាំក្រោយមក Parker មានសមត្ថភាពហែក (Hack) ចូលប្រព័ន្ធរបស់សាកលវិទ្យាល័យ និងក្រុមហ៊ុននានា។ ឪពុករបស់គាត់បានយកក្ដារចុចមកវិញ មុនពេល Parker ចាកចេញពីគណនី។ ក្រោយមកក៏ត្រូវបាន FBI រកឃើញកំហុស ប៉ុន្តែ ដោយសារតែមិនទាន់គ្រប់អាយុ Parker ក៏គ្រាន់តែទទួលការពិន័យ ដោយតម្រូវឱ្យចូលរួមជួយធ្វើកិច្ចការសាធារណៈ។
ឆ្នាំ ១៩៩៩ ក្នុងវ័យ ១៩ ឆ្នាំ Parker បានក្លាយជាសហស្ថាបនិកនៃសេវាចែករំលែកឯកសារ (files) ដែលមានឈ្មោះថា Napster។ ក្រុមហ៊ុននេះ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កភាពចម្រូងចម្រាសច្រើនផងដែរ។ Parker និងសហស្ថាបនិកម្នាក់ទៀតគឺ Shawn Fanning ត្រូវបានគេចាត់ទុកថាជាអ្នកធ្វើបដិវត្តន៍លើវិស័យឧស្សាហកម្មតន្ត្រី។
ក្រោយពីមានករណីប្ដឹងផ្ដល់ពីសមាគមអ្នកផលិតចម្រៀង ចុងក្រោយ Napster ក៏ត្រូវបិទទ្វារ។ Parker បង្កើតបណ្ដាញសង្គម Plaxo ប៉ុន្តែ រយៈពេល ២ ឆ្នាំក្រោយមក គាត់ក៏ត្រូវគេដេញចេញពីក្រុមហ៊ុន ហើយក្រុមហ៊ុននេះក៏បិទទ្វារនៅឆ្នាំ ២០១។
ឆ្នាំ ២០០៤ Parker បានចូលរួមក្នុងក្រុមស្ថាបនិក Facebook ដែលកាលណោះ វាគ្រន់តែជាក្រុមហ៊ុនធុរកិច្ចដ៏តូចមួយប៉ុណ្ណោះ។ ក្នុងនាមជាប្រធានក្រុមស្ថាបនិក លោកមានតួនាទីសំខាន់ក្នុងការវិនិយោគ និងការរចនារបស់ក្រុមហ៊ុន។
១ ឆ្នាំក្រោយ Parker ត្រូវបានចាប់ខ្លួនក្រោមបទចោទ រក្សាទុក កូកាអ៊ីន។ បើទោះជាការចោទប្រកាន់ជាផ្លូវការ មិនត្រូវបានគេប្រកាស ប៉ុន្តែ វាគឺជាកត្តាមួយជំរុញឱ្យ Parker ចាកចេញពី Facebook។ ប៉ុន្មានខែក្រោយពីត្រូវបានចោទ គាត់ក៏បានលាលែងពីតំណែង។
ប៉ុន្តែ Parker នៅតែមានឥទ្ធិពលដល់ Facebook សូម្បីតែក្រោយពីបានចាកចេញ។ «ខ្ញុំមិនគិតថា Parker ចាកចេញពី Facebook នោះទេ។ គាត់នៅតែបន្តចូលរួមទៅតាមវិធីផ្សេង» Peter Thiel អ្នកវិនិយោគដំបូងរបស់ Facebook បានប្រាប់ទំព័រ Vanity Fair ដូច្នេះ។ ជាងនេះ Parker ក៏ត្រូវបានគេហៅថា អ្នកដែល «យល់ច្បាស់អំពី Facebook ជាង Mark Zuckerberg ទៅទៀត»។
Parker មានឈ្មោះល្បីថាជាអ្នកធ្វើការប្រកបដោយការផ្ដល់អារម្មណ៍ខ្ពស់។ មិត្តរួមការងារម្នាក់របស់គាត់និយាយថា វិធីល្អបំផុតដើម្បីឱ្យ Parker ចាប់អារម្មណ៍ថា មានគេចង់ពិភាក្សាជាមួយគាត់ នោះគឺត្រូវហៅគាត់ឱ្យបានច្រើនដងជាបន្តបន្ទាប់។
Parker គឺជាដៃគូគ្រប់គ្រងរបស់មូលនិធិវិនិយោគរបស់ Peter Thiel ចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១។ គាត់ក៏ជាអ្នកវិនិយោគដំបូងរបស់ Spotify ដែលមានតួនាទីសំខាន់ក្នុងការនាំយក Spotify ទៅកាន់ សហរដ្ឋអាម៉េរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ រហូតដល់ឆ្នាំ ២០១។
ឆ្នាំ ២០១២ Parker និង Fanning បានបញ្ចេញ Airtime ជាកម្មវិធីជជែកជាវីដេអូ ដូចទៅនឹង Chatroulette។ ដំបូងឡើយ វាទទួលបរាជ័យ ប៉ុន្តែ ក្រោយមកក៏ត្រូវបានដំណើរការជាថ្មីក្រោមទម្រង់ជា កម្មវិធីនៅលើ iOS និង Android កាលពីឆ្នាំ ២០១។
ក្រោយការរកស៊ីអស់ជាច្រើនឆ្នាំកន្លងមក បច្ចុប្បន្ននេះ Parker មានទ្រព្យ ២.៨ ពាន់លានដុល្លារអាម៉េរិក នេះបើតាមទស្សនាវដ្ដី Forbes។ កាលពីឆ្នាំ ២០១០ គាត់បានទិញផ្ទះមួយខ្នងនៅឯ West Village ក្នុងតម្លៃ ២០ លានដុល្លារ។ បន្ទាប់មកទៀត គាត់ក៏បានទិញអចលនទ្រព្យជាច្រើនផ្សេងទៀតដែលមានតម្លៃរាប់សិបលានដុល្លារ។
ឆ្នាំ ២០១៣ Parker បានរៀបការ។ គាត់បានចំណាយប្រាក់ចំនួន ៤.៥ លានដុល្លារសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន។
ក្រៅពីការរស់នៅដោយភាពហ៊ឺហា លោក Parker ក៏ជាមនុស្សសកម្មនៅក្នុងកិច្ចការមនុស្សធម៌ផងដែរ។ ឆ្នាំ ២០១៥ គាត់បានបរិច្ចាគ ៦០០ លានដុល្លារ ដើម្បីបង្កើតមូលនិធិ Parker សម្រាប់ជួយគាំទ្រដល់កម្មវិធីស្ដីពីវិទ្យាសាស្ត្រនិងការរស់នៅ និងសុខភាពសាធារណៈសកល។
កាលពីឆ្នាំ ២០១៦ គាត់បានចំណាយប្រាក់ ២៥០ លានដុល្លារ ដើម្បីបង្កើតវិទ្យាស្ថានព្យាបាលជំងឺមហារីក Parker នៅឯមជ្ឈមណ្ឌលជំងឺមហារីក Memorial Sloan Kettering។ ក្រៅពីនេះ Parker ក៏បានសន្យាបរិច្ចាគ ២៤ លានដុល្លារសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវអាឡែរហ្ស៊ី Sean N. Parker នៅ Stanford និងបានបរិច្ចាគ ៤.៥ លានដុល្លារ ដើម្បីជួយដល់កម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់របស់សាកលវិទ្យាល័យ California San Francisco (University of California San Francisco) ផងដែរ៕