Skip to content

ព្រះមហាក្សត្រ ទ្រង់​ប្រោសប្រទានភ្លើងបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាព្រឹក​នេះ

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​ស្តេចយាង​ជា​ព្រះរាជាធិបតី ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​ពិធី​បូជា និង​ប្រទាន​ភ្លើង​ឱ្យ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​សោយ​ព្រះ​ទិវង្គត កាលពីពេលថ្មីៗនេះ នៅ​វាល​ព្រះមេរុ មុខ​វត្ត​បុ​ទុម​វ​តី រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​ក្រុម​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​យាង​ចូល​ព្រះ​ទីវ​ង្គ​ត នៅ​ថ្ងៃអាទិត្យ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​ប្រទេស​បារាំង។

យាង និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធីប្រទានភ្លើងបូជាព្រះសព​ខាងលើ​ រួមមាន សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង៣ស្ថាប័ន រួមទាំង​ព្រះ​ញាតិវង្សានុវង្ស ជាច្រើនរូប​ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *