(ភ្នំពេញ)៖ កម្ពុជា នាចុងសប្តាហ៍ទី ១ (ថ្ងៃទី៤-៥) ខែធ្នូ ឆ្នាំ ២០២១ ទទួលបានភ្ញៀវទេសចរណ៍សរុប ចំនួន ១៨១,០២៤ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៥,៣០៨ នាក់។
ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងដូចខាងលើ និងបន្តថា តួលេខនេះមានការកើនឡើង ៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក ដោយសារអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឱ្យដំណើរការឡើងវិញក្រោយថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក។
តួលេខនៃទេសចរដែលបានទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ របស់ កម្ពុជា រួមមាន៖
-ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់
-រាជធានីភ្នំពេញ ២៩,៧៩២ នាក់
-ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់
-ខេត្តកំពត ១៧,៧៩៦ នាក់
-ខេត្តសៀមរាប ១៦,១៦០ នាក់
-ខេត្តបាត់ដំបង ៨,៤១៣ នាក់
-ខេត្តកែប ៦,៥៦៧ នាក់
-ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។