ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក្នុងនោះ ក្រសួងបានស្នើផ្អាកអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក បៀរហ្គាឌិន និងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅទូទាំងរាជធានី-ខេត្ត រយៈពេល ១ ថ្ងៃ។
សារាចរណែនាំរបស់ក្រសួងទេសចរណ៍ ដែលត្រូវបានចុះនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ គឺដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលព្រះទីវង្គត នៅថ្ងៃអាទិត្យ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅប្រទេសបារាំង។
ក្រសួងទេសចរណ៍បានធ្វើការណែនាំដូចមាននៅក្នុងសារាចរខាងក្រោម៖