Anthony Tan មានពេលមួយនោះ កាន់កាប់ទ្រព្យជាង ១,០០០ លានដុល្លារអាម៉េរិក ក៏ប៉ុន្តែ ក្រោយការជួញដូរភាគហ៊ុនចុងក្រោយនៃថ្ងៃដដែល ទ្រព្យរបស់គាត់នៅសល់តែ ៧២៥ លានដុល្លារប៉ុណ្ណោះ ដោយសារតែភាគហ៊ុន Grab ធ្លាក់ថ្លៃ។
«ភាគហ៊ុននឹងតែងតែឡើងថ្លៃ និងធ្លាក់ថ្លៃ» Anthony Tan សហស្ថាបនិករបស់ក្រុមហ៊ុន Grab Holdings ថ្លែងដូច្នេះនៅ សិង្ហបុរី កាលពីថ្ងៃទី ២ ធ្នូ ២០២។ ភាគហ៊ុន Grab កាលពីម្សិលមិញ ត្រូវបានដាក់ឱ្យជួញដូរដំបូងនៅលើផ្សារមូលបត្រ Nasdaq (សហរដ្ឋអាម៉េរិក) បន្ទាប់ពីបានច្របាច់បញ្ចូលគ្នាជាមួយ SPAC (ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្នុងគោលដៅពិសេស) មួយ ដែលគាំទ្រដោយ Altimeter Capital កាលពីខែសីហា។
ភាគហ៊ុន Grab កើនឡើងខ្ពស់នៅមុនការជួញដូរ ប៉ុន្តែនៅពេលផ្សារហ៊ុនបើកទ្វារ វាបែរជាធ្លាក់ចុះ ហើយពេលបញ្ចប់ការជួញដូរ វាបាត់បង់ជាង ២១%។ បញ្ហានេះធ្វើឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុន ត្រូវបាត់បង់ ១៧,០០០ លានដុល្លារ។ ចំណែកទ្រព្យរបស់លោក Anthony Tan វិញ មានពេលខ្លះកើនឡើងដល់ជាង ១,០០០ លានដុល្លារ ប៉ុន្តែពេលចប់ការជួញដូរក្នុងថ្ងៃដដែល នៅសល់តែ ៧២៥ លានដុល្លារប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន Bloomberg Billionaires Index។
លោក Anthony Tan បច្ចុប្បន្នកាន់កាប់ភាគហ៊ុនត្រឹមតែ ២.២% ប៉ុន្តែ មានសិទ្ធិបោះឆ្នោតប្រហាក់ប្រហែលនឹង ៦០.៤%។
បើទោះជាតម្លៃភាគហ៊ុនធ្លាក់ចុះ ក្រុមមេដឹកនាំសំខាន់ៗផ្សេងទៀតរបស់ Grab នៅតែកាន់កាប់ទ្រព្យច្រើនគួរឱ្យកត់សម្គាល់។ សហស្ថាបនិក Hooi Ling Tan និងប្រធាន Ming Maa បច្ចុប្បន្នមានទ្រព្យ ២២៤ លានដុល្លារ និង ១២៦ លានដុល្លារ។ ក្រុមហ៊ុនជប៉ុន SoftBank បានវិនិយោគ ៣,០០០ លានដុល្លារទៅលើ Grab កាលពីឆ្នាំ ២០១។ ភាគហ៊ុនរបស់ SoftBank នៅក្នុង Grab បច្ចុប្បន្នមានតម្លៃ ៦.១ ពាន់លានដុល្លារអាម៉េរិក។
Grab មិនទាន់មានប្រាក់ចំណេញ ប៉ុន្តែ អ្នកវិនិយោគនៅតែទទួលយកកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនដទៃ។ យោងតាមកិច្ចព្រមព្រៀង Grab ទទួលបាន ៤.៥ ពាន់លានដុល្លារពីការទិញដូរក្រុមហ៊ុននេះ។
ឆ្នាំនេះ Grab មានការប្រែប្រួលច្រើន។ ការច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន Altimeter ក៏ត្រូវបានពន្យារពេលយូរ។