កូវីដ-១៩ បានធ្វើឱ្យស្មារតីម្ចាស់ការក្នុងការរកប្រាក់ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក នៅពេលមនុស្សរាប់លាននាក់ បានបោះបង់ការងារដើម្បីបើកមុខរបរ ឬ ក្រុមហ៊ុនថ្មីផ្ទាល់ខ្លួន ឬធ្វើការដោយសេរី។
ពលរដ្ឋអាម៉េរិក កាន់តែច្រើនឡើងៗ បាន និងកំពុងស្វែងរកភាពបត់បែនក្នុងការងារ ព្រោះតែខ្លាចរអាក្នុងការប្រឈមនឹងហានិភ័យត្រូវប៉ះពាល់អ្នកជំងឺកូវីដ-១៩ ការពិបាកទ្រាំជាមួយនឹងការតម្រូវឱ្យចាក់វ៉ាក់សាំង ឬគ្រាន់តែជាការធុញនឹងការងារនៅក្នុងការិយាល័យ។ ជាលទ្ធផល ស្ថានភាពខ្វះកម្លាំងពលកម្មក្នុងវិស័យមួយចំនួនកាន់តែធ្ងន់ធ្ងរ។ ក្រុមហ៊ុននានាកំពុងប្រឈមមុខនឹងសម្ពាធ «ត្រូវកែសម្រួលគោលការណ៍» ដើម្បីអាចជ្រើសរើសបានបុគ្គលិក។
ក្រសួងការងាររបស់ សហរដ្ឋអាម៉េរិក បានឱ្យដឹងថា តួលេខនៃកម្លាំងពលកម្មសេរី បានកើន ៥ សែននាក់ ចាប់ពីកូវីដ-១៩ បានបង្ហាញវត្តមាន នាំឱ្យតួលេខសរុបកើនឡើងដល់ ៩.៤៤ លាននាក់។ នេះគឺជាតួលេខខ្ពស់បំផុតរាប់ចាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០។ តួលេខសរុបនៃអ្នកដែលធ្វើជំនួញដោយខ្លួនឯង កើន ៦% ខណៈដែលការងារសរុប និយាយរួម នៅតែទាបជាងជិត ៣% ធៀបនឹងដំណាក់កាលមុនវិបត្តិសុខភាព។
យោងតាមទិន្នន័យរបស់ការិយាល័យជំរឿនរបស់ សហរដ្ឋអាមេរិក គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំនេះ មានក្រុមហ៊ុនថ្មីចំនួន ៤.៥៤ លានត្រូវបានបង្កើតឡើង កើន ៥៦% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ ២០១។ នេះក៏ជាតួលេខខ្ពស់បំផុតរាប់ចាប់ពីឆ្នាំ ២០០។ ២/៣ នៃតួលេខនេះគឺជាក្រុមហ៊ុនដែលមិនមានគម្រោងជ្រើសរើសបុគ្គលិក។
ឆ្នាំនេះ អត្រាកម្លាំងពលកម្មអាម៉េរិក ដែលធ្វើការឱ្យក្រុមហ៊ុនមួយដែលមានបុគ្គលិកយ៉ាងតិច ១,០០០ នាក់ បានថយចុះជាលើកដំបូងរាប់ពីឆ្នាំ ២០០៤ នេះបើតាមទិន្នន័យរបស់ ក្រសួងការងារ។ ចំណែកអត្រានៃអ្នកធ្វើជំនួញដោយខ្លួនឯងបានឡើងដល់ចំណុចខ្ពស់បំផុតក្នុងអំឡុង ១១ ឆ្នាំមកនេះ។ កាលពីខែតុលា ២០២១ ក្រុមនេះមានត្រឹមតែ ៥.៩% ប៉ុណ្ណោះនៅក្នុងចំណោមកម្លាំងពលកម្មសរុបនៅ អាម៉េរិក ពោលគឺខ្ពស់ជាងបើធៀបនឹង ៥.៤% កាលពីខែកុម្ភៈ ២០២។
ការកើនឡើងនៃចំនួនអ្នកធ្វើជំនួញដោយខ្លួនឯង កើតឡើងទន្ទឹមគ្នានឹងការកើនឡើងនៃតួលេខអ្នកបោះបង់ការងារនៅ សហរដ្ឋអាម៉េរិក។ ក្នុងខែកញ្ញា ទីផ្សារការងារនៅ អាម៉េរិក បានកត់ត្រានូវចំនួនអ្នកបោះបង់ការងារខ្ពស់បំផុត ពោលគឺ ៤.៤ លាននាក់៕