ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់អាជីវកម្មមួយចំនួន រួមមាន ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងម៉ាស្សា អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ឱ្យបានត្រឹមត្រូវតាម។
ការក្រើនរំលឹកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងម៉ាស្សា ត្រូវបាន រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យបើកឡើងវិញចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានណែនាំឱ្យ រដ្ឋបាលរាជធានី-ខេត្ត ធ្វើការពិនិត្យវាយតម្លៃលក្ខណៈសម្បត្តិរបស់អាជីវទាំងនេះ មុននឹងអនុញ្ញាតឱ្យបើកឡើងវិញ។