ក្រោយបញ្ចេញនូវម៉ាស៊ីនបោកគក់សម្លៀកបំពាក់ AddWash បំពាក់ទ្វារ2 កាលពីឆ្នាំទៅរួចមក ពេលនេះក្រុមហ៊ុន Samsung បានធ្វើការណែនាំផលិតថ្មី FlexWash™ មានទ្វារ3 ដំបូងគេក្នុងពិភពអេឡិចត្រូនិក ព្រមជាមួយនឹងការបំពាក់មុខងារសម្ងួតក្រោយពេលដំណើរការរួចរាល់ទៀតផង។
ម៉ាស៊ីនបោកគក់ FlexWash™ មានទ្វារចំនួន3 និងមានកន្លែងបោកគក់ 2 កន្លែងផ្សេងគ្នានេះ អាចដំណើរការក្នុងពេលតែមួយ ដែលក្រុមហ៊ុនបង្កើតឡើងសម្រាប់តម្រូវទៅតាមប្រភេទនៃសម្លៀកបំពាក់ ដោយទ្វារខាងមុខធំអាចបោកបាន 21 គីឡួក្រាម អាចបោកសម្លៀកបំពាក់បានច្រើន ហើយវាអាចផ្ទុកទឹកបានចំនួន 5 ម៉ែត្រគុប ស្មើនឹង141.50 លីត្រ។
បន្ថែមពីលើទ្វារធំមួយនោះ វានៅមានកូនទ្វារតូចមួយទៀតដែលចំណុចពិសេសរបស់វាគឺ យើងអាចទម្លាក់សម្លៀកបំពាក់ប្រឡាក់បន្ថែមទៀតចូលទៅបានក្នុងករណីដែលលោកអ្នកភ្លេច ឬចង់ដាក់បោកបន្ថែម នៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ដូចនឹងស៊េរី AddWash ដែរ។ ដោយឡែកទ្វារខាងលើ អាចបោកសម្លៀកបំពាក់ក្នុងចំនួនសមល្មមដែលវាផ្ទុកទឹកបានទំហំ 1 ម៉ែត្រគុបស្មើនឹង 28.31លីត្រ ឬអាចបោកបាន 3.5 គីឡួក្រាម។
ចំណុចពិសេសមួយទៀត គឺម៉ាស៊ីន FlexWash™ មានដំណើរការស្ងាត់ ការបោកគក់រហ័ស សន្សំសំចៃភ្លើងបានច្រើន ការបោកសម្លៀកបំពាក់បានស្អាត និងស្ងួតល្អ ទោះបីជាមិនបានហាលថ្ងៃក៏ដោយ។ មួយវិញទៀត វាក៏មានបំពាក់បច្ចេកវិទ្យាបោកគក់ទំនើបៗចំនួន3 ដូចជា មុខងារបោកគក់បានយ៉ាងស្អាតដោយចំណាយពេលតិចជាងមួយម៉ោង (SuperSpeed™) មុខងារកម្ចាត់ស្នាមប្រទ្បាក់ដែលដិតជាប់ខ្លាំង (PowerFoam™) ប្រព័ន្ធរំញ័រមិនមានសំឡេងរំខាន (Vibration Reduction Technology) និងបច្ចេកវិទ្យា Digital Inverter Technology ដែលជួយឱ្យការប្រើប្រាស់បានយូរកាត់បន្ថយសំឡេងរំខាន និងអាចភ្ជាប់ជាមួយនឹងស្មាតហ្វូនដើម្បីតាមដានការដំណើរការ និងដាក់ពេលវេលាឱ្យម៉ាស៊ីនធ្វើការតាមរយៈទូរស័ព្ទពីគ្រប់ទីកន្លែង ហើយថែមទាំងមានការធានារហូតទៅដល់រយៈពេល10 ឆ្នាំទៀតផងទៅលើម៉ូទ័រ៕
វីដេអូ៖