
ក្រុមហ៊ុន Nissan Motor មានគម្រោងវិនិយោគទុន ២ លានលានយ៉េន (១៧.៦ ពាន់លានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីជំរុញសកម្មភាពផលិតរថយន្តអគ្គិសនី។
ក្រុមហ៊ុនរថយន្តរបស់ ជប៉ុន Nissan កាលពីថ្ងៃទី ២៩ វិច្ឆិកា បានប្រកាសគម្រោង «Nissan Ambition 2030» ដែលបង្ហាញអំពីគោលដៅរយៈពេលវែង និងយុទ្ធសាស្ត្រវិនិយោគសម្រាប់ការអភិវឌ្ឍអាគុយ និងការផលិតរថយន្តអគ្គិសនី។
Nissan បានកំណត់គោលដៅលក់រថយន្តអគ្គិសនីឱ្យបានជាង ៥៥% នៅក្នុងទីផ្សារជប៉ុន និង ៤០% នៅ ប្រទេសចិន នៅឆ្នាំ ២០២។ នៅ សហរដ្ឋអាម៉េរិក រថយន្តអគ្គិសនីនឹងកាន់កាប់ទីផ្សារចំនួន ៤០% នៅឆ្នាំ ២០៣។ ដើម្បីសម្រេចបានគោលដៅនេះ ពួកគេនឹងវិនិយោគទុនចំនួន ២ លានលាន (២ ទ្រីលាន) យ៉េន (១៧.៦ ពាន់លានដុល្លារអាម៉េរិក) ក្នុង ៥ ឆ្នាំខាងមុខ ដើម្បីអាចបង្ហាញម៉ូដែលរថយន្តអគ្គិសនី និងរថយន្ត hybrid ថ្មីចំនួន ២៣ ម៉ូដែល ក្នុងនោះមានរថយន្តអគ្គិសនីចំនួន ១៥ ម៉ូដែល។

Nissan បាននាំមុខគេនៅក្នុងវិស័យរថយន្តអគ្គិសនី នៅពេលបានបង្ហាញម៉ូដែល Leaf កាលពីឆ្នាំ ២០១០ ប៉ុន្តែ មានតែ ២% ប៉ុណ្ណោះដែលជារថយន្តអគ្គិសនី ក្នុងចំណោមរថយន្តថ្មីដែលបានលក់ចេញក្នុងឆ្នាំសារពើពន្ធ គិតត្រឹមខែមីនា ២០២។ ក្រុមហ៊ុននេះ មានបំណងបង្កើនចំនួនរថយន្តអគ្គិសនីឱ្យបានដល់ពាក់កណ្ដាលនៃរថយន្តថ្មីសរុបដែលបានលក់ចេញ នៅក្នុងឆ្នាំ ២០២។
